បេក្ខភាពប្រធានាធិបតីអាមេរិក ស្ងើចសរសើរមេដឹកនាំគីមជុងអ៊ុនមានចិត្តក្លាហាន

ចែករំលែក៖

ក្រោយការប្រកាសសាកល្បងគ្រាប់បែកបរមាណូប្រកបដោយជោគជ័យ បង្ករការព្រួយបារម្ភ​យ៉ាងខ្លាំងដល់ពិភពលោកទំាងមូល ហើយបានជម្រុញឲ្យលោកគីមជុងអ៊ុនបញ្ចប់ជាបន្ទាន់នៅកម្មវិធីបរមាណូរបស់ខ្លួន។ ប៉ុន្តែបេក្ខភាពប្រធានាធិបតីអាមេរិកលោក​ដូណាលត្រំា​បានស្ងើច​សរសើរលោកគីមជុងអ៊ុនថាជាបុគ្គលមានសមត្ថភាព។ នេះជាលើកទីមួយហើយដែលបេក្ខភាព​ប្រធានាធិបតីអាមេរិកសរសើរពីចិត្តក្លាហានរបស់មេដឹកនាំកូរ៉េខាងជើង។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី​១០ខែមករា បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណ​បក្សសាធារណរដ្ឋ​លោកដូណាលត្រាំង​បានបញ្ជាក់ថា លោកគោរពដល់ការសម្រេចចិត្តមិនមានការស្ទាក់ស្ទើរក្នុងនាមជាមេដឹកនាំមួយរូបសម្រាប់ទប់ទល់និងសត្រូវរបស់ខ្លួន។ គីមជុងអ៊ុន ​ពិតជាមេដឹកនាំដ៏ពិតប្រាកដ។

លោកដូណាលត្រាំងបញ្ជាក់ទៀតថា កម្លាំងរបស់លោកគីមជុងអ៊ុនពេលដែលសម្រេចអ្វីមួយគឺ​ជារឿងដ៏លំបាកដោយសារតែលោកនៅក្មេង​ ដូចជាការសម្លាប់មេទ័ពជាន់ខ្ពស់ ក្នុងនោះមានទាំងឪពុកមារបស់លោកផងដែរ។ 

ពលរដ្ឋកូរ៉េខាងត្បូងមានទំនុកចិត្តលើមេដឹកនាំគីមជុងអ៊ុន មានមនុស្សវ័យក្មេងប៉ុន្មាននាក់ ដែលឡើងកាន់អំណាចដឹកនាំប្រទេសមួយ​ពេលមានអាយុទើបតែ​២៥ឆ្នាំ ហើយត្រូវប្រឈមមុខ​ជាមួយនិងមេទ័ពដែលមានអំណាចជាច្រើនរូប។ ប្រសិនបើលោកគីមជុងអ៊ុនគ្មានភាពរឹង​មាំនោះលោកប្រាកដជាស្ថិតនៅក្រោមអំណាចរបស់មន្ត្រីជាន់ខ្ពស់នៅកូរ៉េខាងជើងជាមិនខាន ដែលមានបទពិសោធន៍ដឹកនាំនយោបាយជាច្រើនទស្សវត្ស។ ពិតជាគម្រមានមេដឹកនាំវ័យក្មេង​ណាធ្វើបានដូចគីមជុងអ៊ុន។

សកម្មភាពរបស់មេដឹកនាំកូរ៉េខាងជើង គឺចង់បង្ហាញឲ្យសត្រូវបានដឹងច្បាស់ថាខ្លួនពិតជាមាន​គ្រាប់បែកបរមាណូសម្រាប់ការពារខ្លួន។ លោកដូណាលត្រាំងបញ្ជាក់ថា អាមេរិកមិនអាចលេងសើចជាមួយកូរ៉េខាងជើងបានឡើយ ប្រទេសនេះពិតជាមានមីស៊ីុលឆ្លងទ្វីបនិងគ្រាប់បែកបរមាណូ។

កាលពីខែសីហាឆ្នាំ​២០១៥ លោក​Trump ធ្លាប់បានហៅលោកគីមជុងអ៊ុនថាជា​វរៈជន ក្រោយពេលដែលលោកគីមជុងអ៊ុន ហៅកូរ៉េខាងត្បូងបន្តរក្សាទីតាំងយោធានៅកូរ៉េខាងត្បូងបន្តទៀត៕ 

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print