រថយន្ដក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន Post travalក្រឡាប់ផ្ងារជើងកិនមនុស្ស២នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្ដក្រុងដឹកអ្នកដំណើរ​របស់Post trravall ក្រឡាប់ផ្ងារជើងកាលពីម៉ោង១១និង១១នាទី ​ថ្ងៃទី១១​ខែមករា ឆ្នាំ២០១៦ ធ្វើរបួសធ្ងន់២ នាក់ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ចំនុចភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ​ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ​។

Image43

​តាមការអោយដឹងពីសមត្ថកិច្ច នគរបាលក្រុង​ស្ទឹងសែន បានអោយដឹងថា​​ រថយន្ដក្រុងពណ៍ សរ លាយក្រហម ដឹកភ្ញៀវទេសចរណ៍២៧នាក់ក្នុងនោះមានខ្មែរ២នាក់ ម្នាក់ជាតៃកុងឡាន និងម្នាកទៀតជាអ្នកបកប្រែរ ភាសា ​បានធ្វើដំណើរចេញពីក្រុងភ្នំពេញឆ្ពោះទៅខេត្តសៀមរាបមកដល់ចំនុចកើតហេតុក៏ប្រទះនិងម៉ូតូ១គ្រឿងកំពុងបត់ចូលផ្ទះ ដែលធ្វើដំណើរស្របទិសគ្នាពីត្បូងមកជើងធ្វើអោយរថយន្ដក្រុង ចាប់ហ្វាងមិនទានក៏ជ្រុលចង្កូតបុកម៉ូតូ នោះពេញទំហឹងធ្វើអោយម៉ូតូកៀបជាប់ក្រោមឡាន ចំនែកមនុស្ស២នាក់របួសធ្ងន់ មានឈ្មោះ ហែម អឿន ភេទប្រុស អាយុ ៨៦ឆ្នាំ​ ជាលោកអាចារ្យនិងចៅប្រុស ឈ្មោះ​ សុខ សាន្ដ អាយុ២៥ឆ្នាំទាំង២នាក់រស់នៅក្នុងភូមិ ឃុំខាងលើ ក្រោយពីកើតហេតុសមត្ថកិច្ចបានបញ្ចូនអ្នករងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ។

រថយន្ដក្រុង ក្បាល សរ ទ្រុងពណ៍ក្រហម ពាក់ផ្លាកលេខ សៀមរាប 3A0928 ចំណែកម៉ូតូសងពណ៍ខ្មៅ សេរី២១០៥គ្មានផ្លាកលេខ បានកៀបជាប់ក្នុងឡានក្រុង ជាម៉ូតូរបស់ជនរងគ្រោះតា អាចារ្យ ចំណែកភ្ញៀវទេសចរណ៍ពុំមានរងរបួសទេ ហើយត្រូវបានរថយន្ដក្រុងផ្សេងសាងបន្ដដំណើរ ចំពោះរថយន្ដក្រុងត្រូវបានសមត្ថកិច្ចកំពុងធ្វើការ វាស់វែងរៀបចំស្ទូចយករថយន្ដ ដើម្បីយកទៅរក្សាទុកនៅស្នងការខេត្តកំពង់ធំ រងចាំម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយ៕

Image40

Image42

Image44

Image41

Image39

...

ដោយ៖ ប៊ុន រិទ្ធី 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print