វីវរហើយអាមេរិក ខណៈ (WHO )ព្រមាន ថាអាមេរិកអាចជាទីតាំងផ្ទុះ COVID-19ថ្មី

ចែករំលែក៖

អាមេរិក៖ បើប្រធាធិបតី ដូណាល់ត្រាំ យឺតពេលលើវិធានការទប់ស្កាត់ បង្ការ អាមេរិកអាចជាទីតាំងផ្ទុះ COVID-19ថ្មី ។ បើតាមអង្គការសុខភាពពិភពលោក (WHO) នា ថ្ងៃទី២៤ ខែមីនា បានព្រមានថា អាមេរិក អាចក្លាយជាទីតាំងផ្ទុះ ថ្មីនៃជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស(COVID-19)ថ្មី។
WHO បានវាយតម្លៃបែបនេះ ធ្វើឡើង បន្ទាប់ពីល្បឿន នៃការឆ្លង COVID-19 នៅអាមេរិក គឺវាលឿនពេកហួសពីរំពឹងគិត។

សូមបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី២៤ ខែមីនា អាមេរិក មានCOVID-19 សរុបលើសពី ៥ ម៉ឺនករណី ។ គ្រាន់តែថ្ងៃទី ២៤ ខែមីនា អាមេរិក មានករណី ឆ្លងចំនួន ១១០៧៤ ករណី និងអ្នកស្លាប់ជិត ៨០០ករណី ។

WHO បានបញ្ជាក់ថា៖ តាមរយៈតួលេខនេះ អាមេរិក គឺជាប្រទេសមានអ្នកឆ្លងជាងគេ បំផុត ក្នុងមួយថ្ងៃពោលគឺ លើសអ៊ីតាលី ដែលមានចំនួន ជាង៥ ពាន់ករណី និងអេ ស្ប៉ាញ មានជិត ៧ ពាន់ករណី ។
អ្នកនាំពាក្យ អង្គការ សុខភាព ពិភពលោក លោកស្រី Margaret Harris បានបញ្ជាក់ យ៉ាងដូច្នេះ ថា ៖ « ឥឡូវនេះយើង មើលឃើញមាន ករណីឆ្លងយ៉ាងលឿន នៅក្នុងទឹកដី អាមេរិក » ។ បើតាម លោកស្រី Margaret បើទោះបីជា អាមេរិក មិនទាន់មាន ករណីធ្ងន់ធ្ងរ ខ្លាំងក៏ពិតមែន ប៉ុន្តែ អាមេរិក ក៏អាចក្លាយជាទីតាំងផ្ទុះ COVID-19 ថ្មីដែរ ។

បន្ទាប់ពីព្រមាន អាមេរិករួច លោកស្រី អ្នកនាំពាក្យក៏បានលើកឡើងពី ចំនុចវិជ្ជមាន របស់អាមេរិកដែរ ដូចជាការធ្វើតេស្ត ទ្រង់ទ្រាយធំ នៅអាមេរិក ការវិធានការដាក់ ចត្តាឡីស័ក អ្នកជំងឺ និងការព្យាយាម របស់ អាជ្ញាធរ អាមេរិកក្នុង ការរកប្រភពចម្លង COVID-19 ។
ដោយឡែក អ៊ីតាលី គឺជាចំនុចផ្ទុះ COVID-19 ថ្មី បន្ទាប់ពីចិន មានស្ថានភាព ថមថយយ៉ាងខ្លាំង ។ គិតត្រឹមថ្ងៃទី២៤ ខែមីនា អ៊ីតាលី មាន អ្នកស្លាប់ដោយសារ កូ រ៉ូណាវីរុស សរុប ៧ពាន់ករណី ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីបិទ រដ្ឋមិនទាន់បាន ប៉ុន្មានថ្ងៃផង ពេលនេះប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ចង់ប្រកាស បើកចំហប្រទេសឡើងវិញ នៅចំថ្ងៃពិធីបុណ្យ Easter ដែលគ្រោង នឹងប្រារព្ធ នៅថ្ងៃទី១២ ខែមេសា ។ បើតាមលោក ត្រាំ នៅក្នុងសារព័ត៌មាន Fox News ការបិទរដ្ឋ បែបនេះបានធ្វើឲ្យ អាមេរិកខាតបង់ សេដ្ឋកិច្ចជាច្រើន ហើយ វាជាវិធានការ បំផ្លាញសេដ្ឋកិច្ចរបស់ អាមេរិក។
អាមេរិកបបានចំណាយថវិកាជាច្រើនដើម្បីជួយដល់ប្រជាជនបាត់បង់ការងារ ចំណាយលើការធ្វើតេស្ត ព្យាបាលដោយឥតគិតថ្លៃ ហើយបញ្ជូនទាហានប្រយុទ្ធប្រឆាំងកូវីដ-១៩៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print