កាំកុងត្រូល ចុះប្រតិបត្តិការទ្រុងទ្រាយធំ​ ត្រួតពិនិត្យ​ ម៉ាស់​ និងទឹកអាកុល​ មួយចំនួន​ ដែលកំពុងចរាចរលេីទីផ្សារ​ គ្មានគុណភា​ព​ និងលក់ក្នុងតម្លៃថ្លៃ​

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមានដល់ឱសថស្ថានដែលលក់ម៉ាសសង្កត់កពលរដ្ឋថ្លៃហួសហេតុប្រឈមនឹងការបិទអាជីវកម្ម នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល​ ចុះប្រតិបត្តិការទ្រុងទ្រាយធំ​ ត្រួតពិនិត្យ​ ម៉ាស់​ និងទឹកអាកុល​ មួយចំនួន​ ដែលកំពុងចរាចរលេីទីផ្សារ​ គ្មានគុណភា​ព​ និងលក់ក្នុងតម្លៃថ្លៃ​ ជូនប្រជាពលរដ្ឋ​។
មន្ត្រីជំនាញ​ នៃអគ្គនាយកដ្ឋានកាំកុងត្រូល​ ចុះប្រតិបត្តិការ​ឆែកឆេរ​ នៅតាមឱសថស្ថាន​នានា​ ចំនួន៤ទីតាំង​ រួមមាននៅម្តុំផ្សារអូឡាំពិក​ ម្តុំផ្សារតាប៉ាង​ ផ្សាទំនេីបម៉ាក្រូ​ និងផ្សារទំនេីបអុីអនសែនសុខ​ ដេីម្បីស្វែករក​នូវផលិតផល​ ម៉ាស់​ និងអាកុលសម្រាប់លាងសំអាតដៃ​ ដែលគ្មានគុណភាព​ និងលក់ក្នុងតម្លៃថ្លៃជូនដល់ប្រជាពលរដ្ឋ​ ឆ្លៀតឱកាស​ដែលវីរុស​ កូវីត១៩​(COVIT19)កំពុងរីករាលដាល​ ។
​ ក្នុងឱកាសចុះប្រតិបត្តិការត្រួតពិនិត្យនេះ​ មន្ត្រីជំនាញ​ បាននាំយកនូវអាកុល​ និងម៉ាស់មួយចំនួន​ មកធ្វេីការពិសោធន៍​ និងបានធ្វេីការណែនាំ​ អោយម្ចាស់ទីតាំង​ ឱសថស្ថាន​ រឺហ្វាម៉ាសុី​ទាំងអស់​ ចូលរួមសហការ​ ជាមួយមន្ត្រីជំនាញ​តាមរយៈការលក់នៅផលិតផលដែលមានគុណភាព​ និងមានយីហោច្បាស់លាស់​ ជាមួយនិងការរក្សាតម្លៃអោយបានសមរម្យ​ ដេីម្បីជាការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ​ ប្រយុទ្ធប្រឆាំង​ បង្ការ​ ទប់ស្កាត់​ នូវវីរុសកូវីត១៩​ COVIT19​ ដែលកំពុងរីករាលដាលនៅកម្ពុជា​ និងចូលរួមអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន តម្រូវអោយឱសថស្ថានលក់ក្នុងតំលៃសមរម្យ មិនឡើងថ្លៃនោះ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print