រឿងថាវៀតណាម មានសិទ្ធឆ្លងចូលដីខ្មែរមកហាមឃាត់ចូលមកដេញពលរដ្ឋខ្មែរ មិនអោយធ្វេីស្រែនៅលេីដីខ្មែរ ត្រូវបានលោក លី សុភាលីន ច្រានចោល

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ អភិបាលនៃគណៈអភិបាល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានច្រានចោលទាំងស្រុងចំពោះព័ត៌មានថា
អាជ្ញាធរវៀតណាម មានសិទ្ធឆ្លងចូលដីខ្មែរមកហាមឃាត់ចូលមកដេញពលរដ្ឋខ្មែរ មិនអោយធ្វេីស្រែនៅលេីដីខ្មែរ ។
លោកលី សុភាលីន អភិបាលស្រុកពញាក្រែក បានបញ្ជាក់ប្រាប់គណ:កម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មានដោយសូមច្រានចោលព័ត៌មានមិនពិត ដែលបង្ហោះលើអាខោនហ្វេសប៊ុកឈ្មោះ William Guangដែលសាធារណជនស្គាល់ថា ជាអាខោនរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង មានតួនាទីជាសមាជិកឧត្តមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងជាប្រធានគណបក្សខ្មែរក្រោក ដែលបានសរសេរបង្ហោះថា រឿងអីអាជ្ញាធរវៀតណាម មានសិទ្ធឆ្លងចូលដីខ្មែរមកហាមឃាត់ ចូលមកដេញពលរដ្ឋខ្មែរ មិនអោយធ្វេីស្រែនៅលេីដីខ្មែរ ?
ទាក់ទងនិងការលើកឡើងរបស់អាខោនហ្វេសប៊ុកឈ្មោះ William Guangដែលសាធារណជនស្គាល់ថា ជាអាខោនរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង មានតួនាទីជាសមាជិកឧត្តមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ខាងលើនេះលោកលី សុភាលីន អភិបាលស្រុកពញាក្រែកបញ្ជាក់ច្បាស់ៗថា រឿងនេះពីមុនប្រជាពលរដ្ឋឆ្លាប់ចូលទៅកន្លែងនេះ ជារៀងរាល់ថ្ងៃប្រជាពលដ្ឋតែងតែមកអាស្រ័យផល ដូចជាដាំដំណាំផ្សេងៗជាលក្ខណ:ទ្រង់ទ្រាយធំ ។លោកបានបញ្ជាក់ទៀតថា អាផ្ញាធរស្រុកតែងតែបានចុះផ្សព្វផ្សាយណែនាំផងដែរនៅ ពេលដែលប្រជាពលរដ្ឋខ្មែរយើងដល់ព្រំដែន ហើយនៅពេលប្រជាពលរដ្ឋនិងប្រតិភូគណបក្សខ្មែរក្រោកមកដល់ទីនេះ អាផ្ញាធរវៀតណាមគេឆ្ងល់ទៅវិញ ហេតុអ្វីមានប្រជាពលរដ្ឋនៅតាមព្រំដែន ទាហានវៀតណាម គឺមកឈរមើលនៅទីហ្នឹងទេ ហើយការដេញដូចពាក្យចោទនេះគឺគ្មានទេ គ្មានវៀតណាមមកដេញ ខ្មែរនៅលើដីខ្មែរ គ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។
ការច្រាលចោលព័ត៍មានខាងលើ បន្ទាប់ពីគណ:កម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានអង្កេតស្រាវជ្រាវ ស្វែងរកប្រភពច្បាស់មិនឃើញ ហើយអាជ្ញាធរមាន អំណៈអំណាង ទើបចាត់ទុកថា៖ រឿងថា វៀតណាម មានសិទ្ធឆ្លងចូលដីខ្មែរមកហាមឃាត់ចូលមកដេញពលរដ្ឋខ្មែរ មិនអោយធ្វេីស្រែនៅលេីដីខ្មែរ ជាព័ត៌មានក្លែងក្លាយ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print