៨៩ប្រទេសហើយទទួលបានជំនួយពីចិន ក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩

ចែករំលែក៖

ប្រទេសចិន៖ បច្ចុប្បន្នប្រទេសមហាអំណាច និងប្រទេសមានសេដ្ឋកិច្ច រីកចំរើន បានដុតដៃដុតជើង ក្នុងការទប់ស្កាត់កូវីដ-១៩នៅក្នុងប្រទេសរបស់ខ្លួន។ ចំណែកចិនវិញ ដែលជាប្រទេសកើនកូវីដ-១៩ មុនគេ ហើយចិនក៏ទទួលបានជោគជ័យ ក្នុងការទប់ស្កាត់មុនគេផងដែរ ដោយមិនមានអ្នកឆ្លងថ្មីឡើយ សម្រាប់ពលរដ្ឋក្នុងប្រទេសចិនជាច្រើនថ្ងៃជាប់គ្នា។ នៅពេលនេះចិនបានខិតខំចែករំលែកបទពិសោធ ទាំងជំនួយ ដល់ប្រទេសជាច្រើនប្រឆាំងកូវីដ-១៩។
សារព័ត៌មានចិន នៅថ្ងៃទី២៦ ខែមីនា បានប្រកាសថា ចិនបានជួយដល់បណ្តាប្រទេស នៅជុំវិញពិភពលោក ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩ ហើយមកដល់ពេលនេះ មានប្រទេសចំនួន៨៩ បានទទួលជំនួយពីចិន។
បើតាមតួលេខពីនាយកដ្ឋានអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិចិន បានប្រកាសថា ទីក្រុងប៉េកាំងបានរៀបផ្តល់ជំនួយចំនួន៤លើក នាពេលកន្លងមកដល់ប្រទសចំនួន៨៩ នៅក្នុងទ្វីបទាំង៥ និងអង្គការអន្តរជាតិចំនួន៤ ក្នុងនោះមានសហគមន៍អឺរ៉ុប អាហ្វ្រិក និងអាស៊ាន។ បើតាមគម្រោង ចិននឹងផ្តល់ជំនួយលើកទី៥បន្ដទៀត។
ទន្ទឹមនឹងការផ្តល់ជំនួយបរិក្ខារពេទ្យនោះ ចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញទៅកាន់ប្រទេសចំនួន៥ រួមមាន អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីតាលី សឺបៀ (Serbia) និងកម្ពុជា។ នៅក្នុងយុទ្ធនាការប្រឆាំងនឹងកូវីដ-១៩នោះ ប្រធានាធិបតីចិនបានជួបពិភាក្សាជាមួយនឹងមេដឹកនាំចំនួន២៦ប្រទេស នៅជុំវិញពិភពលោក។ ចំណែករដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី ក៏បានជួបពិភាក្សាតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំចំនួន៥៧ប្រទេស ស្តីអំពីកិច្ចសហប្រតិបត្តិការប្រឆាំងនឹងកូវីដ-១៩។

ចិនជាប្រទេសផ្ទុះកូវីដ-១៩ មុនគេបង្អស់ ហើយត្រឹមតែរយៈពេល២ខែប៉ុណ្ណោះ ចិនអាចគ្រប់គ្រងបានទាំងស្រុង។ ដោយសារមានបទពិសោធន៍ខ្ពស់បបែបនេះ ទើបចិនចែករំលែកបទពិសោធន៍ដល់បណ្តាប្រទេសនានា នៅជុំវិញពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសដ៏កាចសាហាវមួយនេះ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print