ពលករ-ពលការិនី ដែលកាន់ប្រភេទទិដ្ឋាការE-9 មិនប៉ះពាល់ការដកប្រាក់បំណាច់ឆ្នាំឡើយ

ចែករំលែក៖

ប្រទេសកូរ៉េខាងត្បូង៖ ពលករ-ពលការិនីខ្មែរកាន់ប្រភេទទិដ្ឋាការ E-9 ដែលបម្រើការនៅសាធារណរដ្ឋកូរ៉េ និងបានបញ្ចប់អណត្តិ៤ឆ្នាំ ១០ខែ អាចបន្តសុពលភាពការស្នាក់នៅធ្វើការនៅសាធារណរដ្ឋកូរ៉េចំនួន ៥០ថ្ងៃបន្ថែមទៀត។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចុះថ្ងៃទី២៦ខែមិនាឆ្នាំ២០២០នេះ ។
សូមបញ្ជាក់ថា ការបន្តសុពលភាពស្នាក់នៅធ្វើការរបស់ពលករ-ពលការិនី ដែលកាន់ប្រភេទទិដ្ឋាការE-9 មិនប៉ះពាល់ការដកប្រាក់បំណាច់ឆ្នាំ ឬអត្ថប្រយោជន៍ផ្សេងៗដែលត្រូវទទួលបានឡើយ៕

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print