ខេត្ដឧត្ដរមានជ័យ៖ លោក យ៉េន ឆៃ ជាឈ្មួញរកស៊ីឈើខុសច្បាប់និងជាអ្នកនាំក្បួនរថយន្ដម៉ាកយីឌុបដឹកឈើលេខ២ចេញពីស្រុកត្រញំង ប្រាសាទយ៉ាងសកម្មដោយមានអ្នកមានអំណាចនៅពីក្រោយនិងមានការត្រូវ រ៉ូវនិងឃុបឃិតគ្នាជាមួយអាជ្ញាធរ និង មន្ដ្រីសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រញំងប្រាសាទក៏ដូចជាខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ដឧត្ដរមានជ័យ ។
ជាក់ស្ដែងកាលពីវេលាម៉ោង២និង ៣០នាទីយប់ថ្ងៃទី៤មករា២០១៦មាន សេចក្ដីរាយការពីបានបង្ហើបឱ្យដឹងថា មានរថយន្ដម៉ាកយីឌុបមួយគ្រឿងមាន ផ្ទុកឈើលេខ២ប្រមាណជាង៥០ម៉ែត្រ គូបដោយដឹកចេញពីស្រុកត្រញំង ប្រាសាទតាមបណ្ដោយផ្លូវជាតិលេខ ១៧៤ឆ្ពោះទៅខេត្ដឧត្ដរមានជ័យ ។ ដោយ យកទៅចែកចាយបន្ដនៅតាមដេប៉ូក្នុង ខេត្ដបន្ទាយមានជ័យដោយមានអ្នករត់ ការឱ្យលុយសមត្ថកិច្ចនៅតាមដងផ្លូវ ឈ្មោះ យ៉េន ឆៃ ។
សកម្មភាពដែលអាជ្ញាធរនិងជុំនាញរដ្ឋបាលព្រៃឈើខេត្ដឧត្ដរមានជ័យបណ្ដែត បណ្ដោយឱ្យឈ្មួញកាត់អារឈើនិងដឹក ជញ្ជូនឈើធ្វើអាជីវកម្មឆ្លងខេត្ដយ៉ាង អនាធិបតេយ្យបានធ្វើឱ្យព្រៃឈើនៅគ្រប់តំបន់ការពាររបស់សហគមន៍និងតំបន់បរិស្ថានដែនជម្រករងការបំផ្លិចបំផ្លាញគ្មានសល់ដែលជាហេតុធ្វើឱ្យ មានការបាត់បង់នូវជីវចម្រុះគ្រប់ប្រភេទនិងបាត់បង់ចំណូលថវិការដ្ឋ ។ ជាងនេះ ទៅទៀតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលរាជរដ្ឋាភិបាលបានអភិវឌ្ឍន៍រួចនិងទទួលរងការបំផ្លិចបំផ្លាញផងដែរក៏ដោយសារតែរថយន្ដដឹកឈើរបស់ឈ្មួញដែលផ្ទុក ឈើ៥០ទៅ៦០ម៉ែតគូបក្នុងមួយរថយន្ដ ។
សេចក្ដីរាយការពីសមត្ថកិច្ចស្រុក ត្រញំងប្រសាទម្នាក់បានឱ្យដឹងថាមានឈ្មួញជាច្រើននាក់ទៀតក្រៅពីលោក យ៉េនឆៃបានធ្វើជាអាជីវកម្មដឹកជញ្ជូន ឈើខុសច្បាប់យ៉ាងគគ្រឹកគគ្រេងទាំង យប់ទាំងថ្ងៃមិនមានថ្ងៃស្រាកនោះឡើយ ។ ក្នុងនោះមានគោយន្ដកន្រៃ្ដនិងរថយន្ដ ច្នៃជាដើមដោយដឹកជញ្ជូនឆ្ពោះទៅខេត្ដសៀមរាបដោយមានអ្នកខ្លះបង់ក្បាល រថយន្ដនិងខ្លះទៀតបង់ខែដល់សមត្ថកិច្ច គ្រប់ស្ថាបន្ន័នៅតាមដងផ្លូវ ។
សមត្ថកិច្ចដដែលបានបង្ហើបបន្ដថា រីឯលោកយ៉េនឆៃបានធ្វើសកម្មភាពដឹក ឈើចេញពីស្រុកត្រញំងប្រាសាទក្នុងមួយខែមិនក្រោមពី៥០០ទៅមួយពាន់ម៉ែតគូបនោះឡើយដោយដឹកឆ្លងកាត់ខាងមុខ ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើនិងខណ្ឌរដ្ឋបាលព្រៃឈើខេត្ដឧត្ដមានជ័យជារាង រល់ថ្ងៃដោយគ្មានការបង្រាបនោះឡើយ ។
គួសបញ្ជាក់ផងដែថាជុំនាញសព្វថ្ងៃ គេសង្កេតឃើញមានជុំនាញរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ដូចជាសង្កាត់ផ្នែកនិងខណ្ឌរដ្ឋបាលព្រៃឈើខេត្ដដេករង់ចាំ តែទទួលលាភសក្ករៈពីក្រុមឈ្មួញរក ស៊ីឈើតែប៉ុណ្ណោះ ។
ទាក់ទងបញ្ហានេះអ្នកយកព័ត៌មាន មិនអាចរកការបំភ្លឺពីលោកទៀងដេវីឌ នាយខណ្ឌ័រដ្ឋបាលព្រៃខេត្ដឧត្ដមានជ័យ បានឡើយ ៕
ដោយ៖ ប៉ែននួន