លោកស្រីហុីឡារីគ្លីនតុនចំអកលោកត្រាំនិងអំពាវនាវកុំឲ្យស្ដាំដំបូន្មានរបស់លោកត្រាំ

ចែករំលែក៖

ក្រុងវ៉ាសុីនតោន៖ ក្នុងពេលមានវិបត្ដិសុខភាពទាក់ទងទៅនឹងវីរុសCovid-19អតីតបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យអាមេរិកលោកស្រី គ្លីនតុនបានវាយប្រហារអតីតគូប្រជែងនយោបាយរបស់លោកដូណាល់ត្រាំកាលពីថ្ងៃ អង្គារ ទី២៤ ខែមីនា លោកស្រីហុីឡារីគ្លីនតុនបានបង្ហោះសារលើTwitter ទាំងចំអកដាក់លោកត្រាំថា«សូមមេត្ដាកុំស្ដាប់ដំបូន្មានវេជ្ជសាស្រ្ដរបស់បុរសម្នាក់ដែលក្រឡេកមើលសូរ្យគ្រាសដោយភ្នែកទទេរ»។ សារ របស់លោកស្រីត្រូវបានចែករំលែកជាង ២០០,០០០ដងមិងមានអ្នកចូលចិត្ដ(like)ជិត៨០០,០០០ដងក្នុងរយៈពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ។ ក្នុងន័យនេះលោកស្រីចង់សំដៅលើលោកត្រាំដែលកាលពីខែកក្កដាឆ្នាំ២០១៧នៅពេលដែលលោកដូណាល់ត្រាំត្រូវបានគេថតរូបបានខណៈដែលលោកកំពុងមើលសូរ្យគ្រាសដោយគ្មានវ៉ែនតាការពារដែលត្រូវបានគេចាត់ទុកថាមានហានិភ័យសម្រាប់ភ្នែកដោយកាំរស្មីព្រះអាទិត្យជាចដុតកោសិការrétine ។

កាលពីថ្ងៃអង្គារលោកដូណាល់ត្រាំបានប្រត្ដិកម្មទៅនឹងវិបត្ដិសុខភាពហើយបាននិយាយថា នឹងលើកការដកចេញនូវវិធានការរឹតត្បិតយ៉ាងឆាប់រហ័សនៅពាក់កណ្ដាលខែមេសាសម្រាប់ផ្នែកខ្លះនៃប្រទេសបើទោះបីជាមានការ

កើនឡើងយ៉ាងខ្លាំង នៃចំនួនអ្នកស្លាប់ដោយសារវីរុសថ្មីcovid-19នៅសរដ្ឋអាមេរិក។ គួរបញ្ជាក់ថា កបនុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះលោកដូណាល់ត្រាំបាននិយាយម្ដងហើយម្ដងទៀតអំពីគុណប្រយោជន៍នៃថ្នាំChloroquine ដែលជាប្រភេទថ្នាំប្រឆាំងនឹងមេរោគដែលគាត់និយាយថាអាចជា«អំណោយទានមកពីឋានសួគ៌» និងពិតប្រាកដណាស់វានឹងផ្លាស់ប្ដូរក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសCovid-19ប្រសិនបើវាត្រូវបានប្រើជាការព្យាបាល៕ ដោយ៖ម្លិះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print