ប្រទេសហ្វីលីពីន៖ គិតត្រឹមថ្ងៃទី២៦ខែមីនានេះវេជ្ជបណ្ឌិតហ្វីលីពីន៩នាក់ស្លាប់ដោយសារជំងឺផ្លូវដង្ហើម COVID-19 ។ កត្តាដែលគ្រូពេទ្យស្លាប់ច្រើនដោយសារតែ កង្វះបរិក្ខាពេទ្យ ពិសេសគឺការពារនៅជួរមុខ។ ជាមួយគ្នានេះ គ្រូពេទ្យរាប់រយនាក់ លែងអាចទទួលមើលថែ និងព្យាបាលអ្នកជំងឺតទៅទៀតហើយ ព្រោះថា ពួកគាត់កំពុងធ្វើចត្តាឡីស័ក(នៅដាច់ដោយឡែក) ១៤ថ្ងៃ ក្រោយសង្ស័យថាឆ្លងវីរុសនេះ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ប្រទេស ហ្វីលីពីន មានករណីឆ្លង COVID-19 ៧០៧ នាក់ ក្នុងនោះករណីថ្មី ៧១នាក់។ អ្នកស្លាប់ឡើងដល់៤៥នាក់ ហើយជាសះស្បើយមាន ២៨នាក់៕
...
ដោយ៖ ធីរីណា