ប្រទេសថៃ៖ ប្រទេសក្នុងតំបន់អាស៊ានមានករណីឆ្លងនិងស្លាប់កើនឡើងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ ក្នុងនោះមាន៥ប្រទេសមានការកើនឡើងចំនួនអ្នកឆ្លងគួឲ្យគត់សម្គាល់។
ប្រទេសថៃ៖ មាន ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃ បានកើនដល់ ១,០៤៥នាក់ បន្ទាប់ពីការឆ្លងថ្មី ១១១ករណី។ សារព័ត៌មានCNA នៅថ្ងៃទី២៦ខែមីនា ដកស្រង់ការប្រកាសរបស់ក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា៖ មកទល់ពេលនេះ មនុស្ស៤នាក់ បានស្លាប់ដោយសារ COVID-19។ ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន បានចូលជាធរមានហើយ ដោយអាជ្ញាធរបាន និងកំពុងបង្កើតប៉ុស្តិត្រួតពិនិត្យ នៅតាមដងផ្លូវសំខាន់ ដែលភ្ជាប់ទៅកាន់ខេត្តនានា៕
...
ដោយ៖ មែវ សាធី