អាមេរិក៖ សញ្ញាអាក្រក់នៅអាមេរិក ពាក់ព័ន្ធនិងកូវីដ-១៩ បានចេញជារូបរាងហើយ ដោយរថយន្តក្លាស្សេធុនធំ រាប់សិបគ្រឿង ដែលអាចរក្សាសាកសពបានរាប់ពាន់សព បានចតនៅខាងក្រៅមន្ទីរពេទ្យ បេឡាវូ (Bellevue ) ទីក្រុងញូវយ៉ករងចាំដាក់សាកសពអ្នកជំងឺ កូវីដ-១៩ ក្នុងករណីកន្លែងដាក់សពពេញណែន។
សារព័ត៌មាន ញូវយ៉កដេលី ញ៉ូវ បានផ្សាយថា៖ សកម្មភាពខាងលើ ជាសញ្ញាអាក្រក់បំផុតដល់ទីក្រុងនេះដោយអាចមានអ្នកស្លាប់ច្រើននាពេលខាងមុខ ។ នៅពេលនេះមានអ្នកជំងឺធ្ងន់ មានច្រើនគ្មានសង្ឃឹមជួយសង្គ្រោះបានឡើយ ខណៈអ្នកឆ្លងថ្មី កើនឡើងកាន់តែច្រើន។
ចំណែកកន្លែងរក្សាសាកសពនៅទីក្រុងនេះ អាចរក្សាបានប្រមាណ ៩០០នាក់។ មន្ត្រីក្នុងតំបន់បានលើកឡើងថា៖ កន្លែងរក្សាសាកសពនៅទំនេរច្រើន ប៉ុន្តែយើងបង្ការ ជាមុនខ្លាច មានរឿងអាក្រក់កើតឡើង។
រថយន្តក្លាស្សេ និមួយៗអាចរក្សាបានសាក សព៤៥នាក់ ហើយរថយន្តក្លាស្សេ នោះអាចរក្សាសពបានរហូតដល់ទៅ៣៥០០សព។ នៅរដ្ឋញូវយ៉ក និងទីក្រុងញូវយ៉ក ជាកន្លែងផ្ទុះកូវីដ-១៩ខ្លាំងជាងគេបំផុត ប្រៀបដូចជាទីក្រុងវូហាន ខេត្តហូប៉ី ប្រទេសចិនអីចឹងដែរ។ បច្ចុប្បន្នអាមេរិកមានអ្នកឆ្លងជិត៧មុឺននាក់ហើយ និងមានអ្នកស្លាប់ ជាង ១ពាន់នាក់៕
ដោយ៖ ធីរីណា