លោក រ័ត្ន វិរៈ ដឹកនាំក្រុមការងារមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចុះល្បាតក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្រ្តីឧទ្យានុរក្ស និងមន្រ្តីអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ ចុះល្បាតក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ឆ្ពោះទៅចំណុចថ្មចំរូង (ភ្នំកុងស្យាល)​ ស្ថិតនៅភូមិចុងផ្លាង ឃុំពូជ្រៃ​ ស្រុកពេជ្រាដា រួចបន្តទៅចំណុចថ្មខ្លា និងឆ្ពោះទៅស្នាក់ការដេអេ​ (អូរច្បារ)។

គោលបំណងនៃការចូលរួមល្បាត ដើម្បីពិនិត្យមើលភូមិសាស្រ្ត និងពង្រឹងប្រសិទ្ធភាពគ្រប់គ្រងក្នុងដែនជម្រក។ បន្ទាប់មកលោក រ័ត្ន វិរៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការងារ ស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមនានាដោយមានសមាសភាពចូលរួមដូចជាតំណាងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក មន្រ្តីឧទ្យានុរក្ស​ និងអង្គការ WWF ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print