គណរដ្ឋមន្ត្រីអង់គ្លេសទាំងអស់អាចឆ្លងកូវីដ-១៩ ក្រោយនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីសុខាភិបាលបានឆ្លងវីរុសនេះ

ចែករំលែក៖

ប្រទេសអង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេស កាន់តែវីវរហើយនៅពេលនេះ ដោយទើបតែចាប់ផ្តើមធ្វើសង្គ្រាម​ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសុខភិបាល ក៏បានរងរបួស គឺបានរកឃើញឆ្លងកូវីដ-១៩​ទៅហើយ។ ទាំងនោះហើយអាចធ្វើឲ្យសង្គ្រាមប្រឆាំងកូវីដ ជួបនៅឧបស័គ្គជាច្រើន ។
នៅពេលនេះទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសុខាភិបាល ត្រូវនៅដាច់ដោយឡែកដើម្បីព្យាបាល ប៉ុន្តែក៏បានបន្តធ្វើសង្គ្រាមដោយបញ្ជាពីចម្ងាយ។
រដ្ឋមន្រ្តីសុខាភិបាលនៃចក្រភពអង់គ្លេស លោក Matt Hancock នាថ្ងៃ២៧ខែមីនានេះ បានប្រាប់ឲ្យដឹងថា ៖ រូបលោកក៏ត្រូវបាន គេធ្វើតេស្តរកឃើញមានផ្ទុក COVID-19 ដែរ បន្ទាប់ពីនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Boris Johnson ទើបតែបានបញ្ជាក់ ថា៖ លោកបានឆ្លងជំងឺនេះដូចគ្នា។
ជាមួយគ្នានេះដែរ អាចនឹងមានមន្ត្រីរដ្ឋាភិបាលជាច្រើនរូបទៀត ឆ្លងកូវីដ-១៩ ដោយរយៈពេលកន្លងមក គឺបានធ្វើការជាមួយគ្នា ជួបប្រជុំគ្នាជារៀងរហូតដល់ដើម្បីរកយុទ្ធសាស្ត្រ​យកឈ្នះលើកូវីដ ។ ទាំងនោះជាព័ត៌មាន ដ៏អាក្រក់ សម្រាប់អង់គ្លេស អាចជំរុញឲ្យប្រទេសធ្លាក់ក្នុងគ្រោះអាសន្នធំ ប្រសិនបើពលរដ្ឋមិនភ្ញាក់ខ្លួន គោរពទៅតាមបម្រាបរដ្ឋាភិបាលបានដាក់ចេញនោះ ៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print