ប្រទេសថៃ៖ សហព័ន្ធបាល់ទាត់ ប្រទេសថៃ( FAT) បាន ប្រកាស ថា ការប្រកួត ក្នុងក្របខ័ណ្ឌកំពូលថៃ (Thai League) ត្រូវបាន ផ្អាក រហូត ដល់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ដោយសារតែប្រទេសថៃ កំពុងអនុវត្តន៍វិធានការ ទប់ស្កាត់ការ ឆ្លងរាល ដាល នៃជំងឺកូវីដ១៩។ ពីព្រោះបច្ចុប្ប ន្នប្រទេសកំពុងដាក់ប្រទេស ក្នុងភាពអាសន្ន។
សហព័ន្ធបាល់ទាត់ប្រទេសថៃនេះបន្ទាប់ពី មានការ បង្ហាញ ក្តីព្រួយបារម្ភពីសំណាក់ រដ្ឋាភិបាល ថៃ ដែល បាន គិត គូដល់ សុខភាពរបស់អត្តពលិក គ្រូបង្វឹក និង មន្ត្រីកីឡា ព្រមទាំងអ្នក គាំទ្រ ផងដែរ។
ការ ប្រកាស របស់ សហព័ន្ធបាល់ទាត់ ថៃនេះបន្ទាប់ពីសហព័ន្ធនេះ ធ្លាប់ បាន ប្រកាស ថា ការប្រកួតបាល់ទាត់ ក្នុងប្រទេសថៃ នឹង ត្រូវផ្អាករហូត ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។ ប៉ុន្តែដោយសារតែស្ថានការ វិវត្តន៍ក្នុងប្រទេសថៃ មិនបានល្អ ដូច្នេះការផ្អាក ក៏ត្រូវពន្យាពេលជាបន្ត។
ការផ្អាកនេះអាចបញ្ចប់ រហូត ដល់ថ្ងៃទី២៤ ខែតុលា ខណៈដែលការប្រកួតក្របខ័ណ្ឌទី២ Thai League 2 នឹងអាចបញ្ចប់រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០៕
ដោយ៖ ភិរក្ស