សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ​ផ្ដល់​ប្រាក់​៥០០លាន​អឺរ៉ូ​ជួយ​ក្លិបរបស់ខ្លួន

ចែករំលែក៖

សហព័ន្ធ​បាល់​ទាត់ប្រទេស​​អេស្ប៉ាញ (RFEF) បាន​សន្យា​ផ្ដល់​ប្រាក់ ៥០០លាន​អឺរ៉ូ​ ដើម្បី​ជួយ​ដល់បណ្ដា​ក្លិប​​ក្នុង​ប្រទេស​ខ្លួន ដែល​កំពុង​ជួប​​បញ្ហា​​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​អំឡុង​ពេល​ផ្ទុះ​ជំងឺ​រាតត្បាតមេរោគកូរ៉ូណា។
ប្រាក់ទាំង​នេះ នឹង​អាច​ជួយ​សម្រួល​បន្ទុក​បណ្ដា​ក្លិប​បាន​​ខ្លះ អំឡុងពេល​​ពួកគេ ពុំ​មាន​សកម្មភាព​បាល់ទាត់​ ជា​ហេតុ​ធ្វើ​ឱ្យ​ក្លឹប​​បាត់ចំណូល​​ ហើយក្លឹបត្រូវសងត្រឡប់វិញក្នុងរយៈពេល៥ឆ្នាំ។ RFEF ក៏​បាន​សន្យា​ផ្ដល់​ប្រាក់​កម្ចី​ចំនួន ៤ លាន​អឺរ៉ូ​ផង​ដែរ ដល់​បណ្ដាក្រុម​បាល់ទាត់​មិន​មែន​អាជីពផងដែរ។ នេះតាមការឱ្យដឹងរបស់សារព័ត៌មាន BBC ។
អត្រា​អ្នក​ស្លាប់​ក្នុង​ប្រទេស​អ៉េស្បាញ​ដោយ​ជំងឺ​កូរ៉ូណា មាន​ចំនួន​ ៣,៤៣៤ ច្រើន​ជាង​​​ប្រទេស​ចិន​ទៅ​ទៀត​បើ​គិត​ត្រឹម​ខែមីនា ឆ្នាំ២០២០ និង​ជា​ប្រទេស​មាន​អ្នក​ស្លាប់​​ច្រើន​លំដាប់​ទី​២ បន្ទាប់ពី​អ៊ីតាលី។ លោក Luis Rubiales ប្រធាន RFEF បាន​និយាយ​ថា ៖«យើង​​ចង់​អង្គុយ​តុ​ជាមួយ La Liga ដើម្បី​ជជែក​អំពី​បញ្ហា ដែល​ក្លឹប​ទាំង​អស់​អាច​នឹងកើត​​មាន»។
ជាមួយ​ការ​មិន​ពេញ​ចិត្ត ហើយ​​បដិសេធ​កាត់​ប្រាក់​ឈ្នួល​ខ្លះ FIFA ​ក៏​បាន​ចេញ​លិខិត​ស្នើ​ឱ្យ​ភាគី​កីឡាករ​ យល់​ពី​ស្ថានភាព​លំបាកនេះ ​ដើម្បី​ចូល​រួម​ទាំង​អស់​គ្នា​ប្រយុទ្ធ​ប្រឆាំង​មេរោគ​ដ៏​កាច​សាហាវ​​កូរ៉ូណា ។
ពាក់ព័ន្ធនឹងបញ្ហានេះសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក៏​បាន​កោះ​ប្រជុំ​ ហើយ​បាន​ស្នើ​ដល់​កីឡាករ​បាល់ទាត់​ទាំង​អស់ កាត់​ប្រាក់​ឈ្នួល​ពាក់​កណ្ដាលដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគកូរ៉ូណា ​៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print