ភ្នំពេញ៖ រថយន្តMazdaស៊េរីទំនើប១គ្រឿងបានក្រឡាប់២-៣ត្រឡប់ដោយសារអ្នកបើកបរខ្វះការប្រុងប្រយ័ត្នដោយបើកក្នុងល្បឿនលឿនក៏រេចង្កូតទៅបុកនឹងបង្គោលផ្លាកសញ្ញាចរាចររងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររងរបួសស្រាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវបំបែកទៅរោងចក្រស្រាបៀរថៃហ្គឺរ ឋិតក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ៕
...
ដោយ៖ សណ្តោស