ខ្សឹប​ដាក់​ត្រចៀក​៖​ ម៉ូតូ​១​គ្រឿង​ដែល​ឆ្លងកាត់​ទ្វារ​អន្តរជាតិ​ព្រែក​ចាក​ ត្រូវ​បង់​២​ម៉ឺន​រៀល​

ចែករំលែក៖

​គេ​រាយការណ៍​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ វៀតណាម​ ដែល​ដឹក​ទំនិញ​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក​ ត្រូវ​បង់លុយ​២​ម៉ឺន​រៀល​ក្នុង​ម៉ូតូ​១​គ្រឿង​ ។​ ការ​ប្រកាស​យក​ប្រាក់​២​ម៉ឺន​រៀល​ចាប់ផ្តើម​ក្រោយ​ពេល​ដែល​លោក​ ណុ​ប​ សារី​ម​ មក​កាន់​តំណែង​ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​នៅ​ច្រក​ទ្វារ​នេះ​ ។​ ក្រៅពី​នោះ​ក៏​មានការ​បង់ប្រាក់​សេវា​ផ្សេងៗ​ទៀត​ រួម​ទាំង​ការ​ប្រថាប់ត្រា​លើ​លិខិតឆ្លងដែន​តម្លៃ​៣០​ដុល្លារ​នោះ​ទៀត​ ។​

​គេ​រាយការណ៍​ថា​ ប្រជាពលរដ្ឋ​មានការ​រអ៊ូរទាំ​ក្រោយ​ពេល​ដែល​លោក​ ណុ​ប​ សារី​ម​ មក​កាន់​តំណែង​ជា​មេ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក​នេះ​ ។​ ពេល​មុន​ មិន​មានការ​កំណត់​ឲ្យ​បង់ប្រាក់​ចំពោះ​ម៉ូតូ​ដែល​ឆ្លងកាត់​ច្រក​ទ្វារ​នេះ​ទេ​ ។​ ប្រភព​រាយការណ៍​ថា​ ចំពោះ​រថយន្ត​ដឹក​មនុស្ស​ឆ្លង​ដែន​ គឺ​មនុស្ស​ម្នាក់​តម្រូវ​ឲ្យ​បង់​១០​ម៉ឺន​ដុ​ង​ រីឯ​កាល​មុន​បង់​តែ​៥​ម៉ឺន​ដុ​ង​ប៉ុណ្ណោះ​ ។​ នៅ​មានរឿង​រ៉ាវ​ផ្នែក​សេដ្ឋកិច្ច​ច្រើន​ទៀត​ ដែល​បង្ក​ការ​ថ្នាំងថ្នាក់​ដល់​សតិអារម្មណ៍​ប្រជាពលរដ្ឋ​ ដែល​មាន​របរ​រកស៊ី​តិចតួច​តាម​ព្រំដែន​ ។​

...

​ប្រភព​បាន​រាយការណ៍​ថា​ ចាប់តាំងពី​លោក​ ណុ​ប​ សារី​ម​ មក​កាន់​តំណែង​ជា​មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ព្រែក​ចាក​នោះ​មក​ មិនមែន​តែ​ប្រជាពលរដ្ឋ​នោះ​ទេ​ ដែល​មិន​សប្បាយចិត្ត​ សូ​ម្បី​តែ​សមត្ថកិច្ច​ជំនាញ​ផ្សេងៗ​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ​ ក៏​មិន​សប្បាយចិត្ត​ដែរ​ ។​ មន្ត្រី​គយ​,​ កាំកុងត្រូល​,​ នគរបាល​សេដ្ឋកិច្ច​…​ សុទ្ធតែ​នាំ​គ្នា​ដើរ​គ្រវីក្បាល​ចំពោះ​ទ​ង្វើ​របស់​លោក​ ណុ​ប​ សារី​ម​…៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print