សហជីពប្រមាណ២០០នាក់ តវ៉ាប្រឆាំងនឹងតុលាការខេត្ដសៀមរាបចេញដីកាការពារឲ្យក្រុមហ៊ុន

ចែករំលែក៖

ភ្នំពេញ៖ ក្រុមសហជីពប្រមាណ២០០នាក់ តវ៉ាឲ្យតុលាការខេត្ដសៀមរាប​ ទម្លាក់ចោល​ដីការក្សាការ​ពារឲ្យ​ក្រុម​ហ៊ុនសណ្ឋាគារវិចតូរីយ៉ាអង្គរ និងស្មាមញញមអង្គរ ដោយថា ការ​សម្រេ​ចនេះប៉ះពាល់ដល់​​ការតវ៉ាដើម្បី​អត្ថ​ប្រយោជន៍កម្មករ។

IMG_0819

កាលពីថ្ងៃទី៦ខែមករានេះ តុលាការខេត្ដសៀមរាប បានចេញដីការក្សាការពារ​ឲ្យក្រុមហ៊ុនទាំងពីរ បន្ទាប់ពីពួកគេ បានធ្វើបាតុកម្មទាមទារឲ្យអ្នកគ្រប់គ្រងក្រុមហ៊ុនទទួល​យកអតីតបុគ្គលិកចូលធ្វើកា​រវិញ តាំង​ពី​ខែធ្នូឆ្នាំ២០១៥កន្លងមក។

ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការ ស្ថិតនៅសង្កត់ជ្រាវ ក្រុងសៀមរាប កាលពីម៉ោង៨និង៣០នាទីថ្ងៃទី១១ខែមករាឆ្នាំ២០១៦នេះ។

​បាតុ​ករ​​បាន​ស្រែក​តាម​ឧបករណ៍បំពងសម្លេង ទាមទារឲ្យស្ថាប័នយុត្ដិធម៌មួយនេះ លុបចោលដីការ​ក្សា​ការពារ​ឲ្យ​ម្ចាស់​ក្រុម​​ហ៊ុនដែលជាជនបរទេសទាំងពីរនោះនិងផ្ដល់យុត្ដិធម៌ដល់ពួកគេ។ក្រុមអ្នកតវ៉ា បានដាក់​បណ្ដាស​សារ​ដ​ល់​​តុលាការដែលពួកគេលើកឡើងថា លម្លៀងទៅលើអ្នកមានលុយ និងអ្នកមានអំ​ណាច។​ក្រុម​អ្នកត​វ៉ាថាខ្ញុំនឹងដាក់បណ្ដាសារបើសិ​នតុលា​ការខេត្ដ​​សៀមរាបទៅយកលុយ​ថែកែបារាំង​ទៅ​យក​​លុយថៅ​កែ​ចិនខ្ញុំ​នឹងដាក់បណ្ដាសារឲ្យវិនាសសន្ដិរស់​ដោយ​វេទ​នាបំផុតជាង​កម្មករទៅទៀត។

ប្រធានសហជីពនិងជាបុគ្គលិកនៅសណ្ឋាគារវិចតូរីយ៉ាអង្គរ អ្នកស្រី ចាន់ សុជាតិ​កន្លែង​តវ៉ាថា  ការ​ចេញដី​ការក្សា​​ការពារ​នេះ ធ្វើឲ្យបះពាល់ដល់ការធ្វើបាតុកម្មរកអត្ថប្រយោជន៍ឲ្យកម្មករ ខណៈ​​ដែល​ពួកគាត់បានធ្វើ​បាតុកម្មជាច្រើនថ្ងៃនៅសណ្ឋាគារវិតូរីយ៉ាអង្គរ និងស្មាមញញឹមអង្គរ​ទាមទារ​ឲ្យ​ម្ចាស់ក្រុមហ៊ុនទាំងពីរទទួល អតី​តបុគ្គលិកចូលធ្វើការវិញ ប៉ុន្ដែគ្មានដំណោះស្រាយ។អ្នកស្រីបន្ដថា៖ពីព្រោះ​ការចេញដីការរបស់គាត់អត់សមស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញច្បាប់ស្ដីពីការងារនៅស្រុកខ្មែរអនុសញ្ញានិង​សេចក្ដីប្រកាសផ្សេងៗដែលមានដែលមានចែងនៅច្បាប់ត្រូវមកអនុវត្ដនៅកម្ពុជាយើងចឹងទេយើងសូមស្នើឲ្យគាត់រំលាយដីការក្សាការពារនេះចេញដើម្បីឲ្យពួកយើងមានសិទ្ធិនូវអ្វីដែលពួកយើងគួរធ្វើបាន។

ករណីនេះ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្ដសៀមរាបលោក កើត វណ្ណារ៉េត មានប្រសាសន៍ថា ការ​ចេញដីសម្រេចការពារនេះជាសិទ្ធិតុលាការ ប៉ុន្ដែលោកថា ក្រុមអ្នកតវ៉ាត្រូវបំពេញនិតិវិធីតាមច្បាប់ ដើម្បី​ប្ដឹងជំទាស់លើដីការសម្រេចនេះ។លោកមានប្រសាសន៍ថា៖អញ្ចឹងយើងបានសម្របសម្រួលគាត់ឲ្យបំពេញនិតិវិធីតាមតុលាការទៅជៀសវាងកុំយកការតវ៉ាមកគៀបសង្កាត់ឬក៍យ៉ាងមិចព្រោះតុលាការគាត់បំពេញនិតិវិធីឲ្យប្ដឹងតវ៉ាប្ដឹងអីទៅណាអត់ត្រូវមកស្រែកឡូឡាអីចឹងទេឡូឡាចឹងបានន័យថា គៀបសង្កត់តុលាការអីចឹង។

ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្ពុជាលោក ម៉ម រិទ្ធី មានប្រសាស​ន៍ថា ការចេញដីការក្សាការពារឲ្យកនិយោជិតនេះលោកថា រំលោភលើច្បាប់ការងារនៅកម្ពុជា និងច្បាប់ធ្វើបា​តុកម្ម។​លោកថាការចេញច្បាប់ហាមឃាត់ធ្វើការតវ៉ានេះ ជាឱកាសមួយ​​ឲ្យថៅកែក្រុមហ៊ុនជិះ​ជា​ន់​​​លើក​កម្លាំ​ងកម្មករ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារពួកគេផងដែរ។លោកជំរុញឲ្យតុលាការទម្លាក់​ចោលដីការ​នោះ​វិញដើម្បីផ្ដល់ភាពយុត្ដិធម៌ដល់កម្មករ។លោកមានប្រសាសន៍ថា៖​ដីការនេះធ្វើឲ្យបាត់បង់សិទ្ធិសេរីភាព​ធ្វើ​កូដកម្ម​ ហើយធ្វើឲ្យថៅកែមានឱកាសរំលោភសិទ្ធិនិងបញ្ឍប់​កម្មករបន្ដទៀតយើងឃើញថា កម្មករជាទូ​ទៅគឺមានតែសិទ្ធិសេរីភាពធ្វើកូដកម្មហ្នឹងហើយដែលអាចជុំរុញឲ្យនិយោជកហ្នឹងអនុវត្ដច្បាប់ឬក៍ទទួលឲ្យពួកគាត់ចូលធ្វើការវិញប៉ុន្ដែបើអត់មានកូដកម្មទេគឺកន្លងមកគ្មានន័យអីទេគឺថៅកែមានឱកាសនឹងធ្វើវិធីសាស្ដ្រ​គ្រប់បែបយ៉ាងរំលាយឆន្ទៈនិងរំលាយនូវការងាររបស់កម្មករ

គួរបញ្ជាក់ថា ក្រុមសហជីពបានធ្វើបាតុកម្មនៅសណ្ឋាគារវិចតូរីយ៉ាអង្គរ និងស្មាមញញឺមអង្គរ ដើម្បី​ទាមទារឲ្យ កែក្រុមហ៊ុនទាំងពីរនេះទទួលយកកម្មករចូលធ្វើការវិញតាំងពីចុងឆ្នាំ២០១៥មកម្លេះ ប៉ុន្ដែ​ត្រូវ​បាន​តុលា​ការខេត្ដសៀមរាបចេញដីការក្សាការពារឲ្យក្រុមហ៊ុននៅដើមខែមករានេះ៕

IMG_0831

IMG_0840

IMG_0837

IMG_0832

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print