លោកស្រីឧកញ៉ា អ៊ាន អេឡែន និងលោក យិន សារ៉ាន់ ព្រមទាំងក្រុមគ្រួសារ បានផ្តល់ទីតាំងសណ្ឋាគារ សែន ហាន ដើម្បីប្រើប្រាស់ជាកន្លែង ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើលិខិតសូមថ្លែងអំណរគុណលោកស្រីឧកញ៉ា អ៊ាន អេឡែន និងលោក យិន សារ៉ាន់ ព្រមទាំងក្រុមគ្រួសារដែលបានផ្តល់ទីតាំងសណ្ឋាគារ សែន ហាន ដើម្បីប្រើប្រាស់ជាកន្លែង ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយសប្បុរសធម៌ និងគុណធម៍ខាងលើនេះ លោកស្រីឧកញ៉ា និងក្រុមគ្រួសារ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ពិសេស និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការ ទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ១៩ COVID-19 នៅរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេស ទាន់ពេលវេលា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print