លោក Tedros Adhanom Ghebreyesus ៖ ការបង្កើតវ៉ាក់សាំងការពារមេរោគCOVID-១៩ នឹងប្រើពេលយ៉ាងហោចណាស់ក៏ ពី១២ ទៅ ១៨ ខែ

ចែករំលែក៖

WHO៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក និយាយថា ការបង្កើតវ៉ាក់សាំងការពារមេរោគCOVID-១៩ នឹងប្រើពេលយ៉ាងហោចណាស់ក៏ ពី១២ ទៅ ១៨ ខែដែរ។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង ហ្សឺណែវ កាលពីថ្ងៃសុក្រម្សិលម៉ិញ ថា “បច្ចុប្បន្ននេះ មានករណីឆ្លងវ៉ីរុស COVID-១៩ ជាង៥សែនករណី នៅទូទាំងពិភពលោក ហើយអ្នកជំងឺជាង ២ម៉ឺននាក់ បានស្លាប់ ហើយលោកបានហៅតួលេខនេះថា ជាមហាសោកនាដកម្ម។ លោក Tedros បាននិយាយថា៖ ខណៈវ៉ាក់សាំង នឹងមានក្នុងរយៈពេលយ៉ាងហោចណាស់ពី ១២ ទៅ ១៨ ខែទៀតនោះ អង្គការសុខភាពពិភពលោកសូមអំពាវនាវឲ្យបុគ្គល និងប្រទេសនានា កុំព្យាយាមសាកល្បងវិធីផ្សេងៗ ដើម្បីព្យាបាលវីរុសនេះឲ្យសោះ ចៀសវាងមានបញ្ហាគ្រោះថ្នាក់។ លើលលែងតែមានការណែនាំពីក្រុមវេជ្ជបណ្ឌិតជំនាញ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print