វៀតណាមមានអ្នកឆ្លងកូវីដ-១៩ កើនឡើងជិត១៧០នាក់ហើយ

ចែករំលែក៖

ប្រទេសវៀតណាម៖ នៅរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅទូទាំងប្រទេស វៀតណាម​ មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់១៦៩នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយ ចំនួន២០នាក់ ។​ វៀតណាមមិនទាន់មានអ្នកស្លាប់ដោយកូវីដ-១៩នៅឡើយទេ។
ក្នុងចំណោមអ្នកជំងឺ១៦៩នាក់នោះ គឺមាន៣នាក់ ជាករណីថ្មីទើបនឹងត្រឡប់មកពីក្រៅប្រទេស ហើយត្រូវដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីពួកគេចូលមកដល់ក្នុងប្រទេស។
ប្រភពព័ត៌មានដដែល បានបន្ដថា៖ អ្នកជំងឺលេខ១៦៧ ជាអ្នកទេសចរដាណឺម៉ាក។ អ្នកស្រីបានធ្វើដំណើរមកដល់ទីក្រុងហាណូយ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ហើយគាត់បានធ្វើដំណើរទៅកាន់តំបន់ហាហ្សាង (Ha Giang) ស្រុកហ្វេ (Hue) ខេត្តហ៊ូយអាន ហើយស្នាក់នៅតាមសណ្ឋាគារផ្សេងៗទៀត។ រីឯអ្ន​កជំងឺលេខ ១៦៨ និង១៦៩ ជាបុគ្គលិកផ្គត់ផ្គង់ទឹកក្ដៅ នៅមន្ទីរពេទ្យបិតម៉ៃ។
កន្លងមក អាជ្ញាធរវៀតណាម បានចេញប្រតិបត្ដិការទាំងផ្នែកស៊ីវិល និងយោធា ដើម្បីទប់ស្កាត់នូវការឆ្លងវីរុសកូវីដ១៩នេះ។ ក្រៅពីនេះ វៀតណាមក៏បានបិទព្រំដែនជាមួយកម្ពុជា និងចិន ផងដែរ។
គិតមកត្រឹមម៉ោង​ ៧យប់ថ្ងៃទី​២៨ខែមីនា​នេះ នៅលើពិភពលោក មានករណីឆ្លងកូវីដ-១៩​កើនឡើងដល់ ៦០១.៥៤១ នាក់ និងស្លាប់ ​២៧.៤៤១នាក់ ចំណែកអ្នកព្យាបាលជាសះស្បើយវិញ ក៏បានកើនឡើង​ដល់​១៣០ពាន់នាក់ផងដែរ​។ អាមេរិកជាប្រទេសមានករណីឆ្លងច្រើនជាងគេបង្អស់ ​ដោយមានរហូតដល់ទៅ​១០៤ពាន់នាក់​។ ចំណែកប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេគឺអ៊ីតាលី មានអ្នកស្លាប់ដល់ទៅ​៩១០០នាក់​៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print