ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ Facebook ផ្លូវការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធទាំងស្រុង របស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំពោះគណនីហ្វេសបុកមួយដែលមានឈ្មោះថា Khan Chan Sophal ដែលបានផុសខុសពីការពិតទាំងស្រុង។
ការបង្ហោះនេះ ក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច ស្របពេលដែលកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ តែងតែខិតខំជាប្រចាំមិនថាយប់ ឬថ្ងៃ ក្នុងការបង្ក្រាបគ្រឿងញៀនបានជាច្រេីនករណីនៅតំបន់បឹងឈូកនេះក្នុងឆ្នាំ២០១៩ ក៏ដូចជាការបង្ក្រាបជាច្រេីនករណីនៅដេីមឆ្នាំ២០២០នេះ ដោយចុះធ្វេីរដ្ឋបាល និងចុះបង្ក្រាបបានមនុស្សជាច្រេីនពាក់ព័ន្ធនឹងការប្រេីប្រាស់ ក៏ដូចជាការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅតំបន់បឹងឈូកក្នុងទឹកដីខណ្ឌសែនសុខនេះ ។ មិនដូចជាហ្វេសបុក Khan Chan Sophal ដែលបានចុះផ្សាយថាសមត្ថកិច្ចចាប់តែអ្នកប្រេីប្រាស់ ចាប់តែអ្នកទិញ មិនចាប់អ្នកលក់ …។
ដោយក្រុមប្រតិកម្មរហ័សអៈអាងថា៖ ជាពិសេសការផុសនេះផ្តេីមចេញពីសមត្ថកិច្ចធ្វេីការចាប់ឃាត់ខ្លួនអ្នកកាសែតម្នាក់ រហ័សនាម (ខ្លា ស ) ជាមួយនិងភស្តុតាងគ្រឿងញៀនមួយកញ្ចប់នៅក្នុងកាបូប ហេីយអ្នកកាសែតនោះក៏បានសារភាពថាខ្លួនបានប្រេីក្មេងម្នាក់ទៅទិញមែន ទេីបសមត្ថកិច្ចធ្វេីការឃាត់ខ្លួន ដេីម្បីយកមកអនុវត្តបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ សុខ ខេមរា