លោក Fatih Terim គ្រូ​ Galatasaray បាន​​ជា​ពី​ជំងឺ​កូរ៉ណាហើយ

ចែករំលែក៖

លោក Fatih Terim អ្នក​ចាត់ការ​ក្លិប​ទួរគី Galatasaray បាន​ចាកចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ ក្រោយ​ជា​ពី​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩។
បើ​តាម​ការ​បង្ហោះ​នៅតាម​បណ្ដាញ​សង្គម Twitter មន្ទីរពេទ្យ​ដែល​ព្យាបាល​វីរបុរស​បាល់ទាត់​ទួរគី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ ហើយ​បន្ត​ក្នុង​ស្ថានភាព​ចត្តាឡឺស័ក​រយៈពេល១៤ថ្ងៃ​ទៀត​នៅ​ផ្ទះ​របស់​លោក។
លោក Fatih Terim មាន​វ័យ៦៦ឆ្នាំ​រូប​នេះ បាន​បញ្ចេញ​អាការៈ​នៃ​ជំងឺ​រាតត្បាត​សកល​នេះ​ កំឡុង​សប្ដាហ៍​មុន ហើយ​ក៏​សម្រាក​នៅ​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ទី២៣ ខែ​មីនា​កន្លង​ទៅ។
បច្ចុប្បន្ន​ប្រទេស​ទួរគី​គិត​ត្រឹម​ពេល​នេះ​មាន​អ្នក​ឆ្លង​សរុប​ជាង១ម៉ឺន​ករណី​ហើយ ក្នុងនោះមានជាង១៦ម៉ឺន​នាក់​បាន​ជា​ពី​ជំងឺ​នេះ ខណៈពិភពលោក​ទាំង​មូល​មាន​អ្នក​ឆ្លង​សរុប​ជាង៨០ម៉ឺន​នាក់​ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print