លោកត្រាំ៖ អាមេរិក មិនចំណាយការពារសន្តិសុខដល់​ រាជបុត្រ Harry ​ព្រះមហេសី ​Meghan Markle ចង់ទៅរស់នៅអាមេរិក

ចែករំលែក៖

អាមេរិក៖ ក្រោយពេលទទួលបានព័ត៌មានថា ព្រះរាជបុត្រ​ Harry និងមហេសីបានជ្រើសរើសទីក្រុង Los Angeles ​អាមេរិក ដើម្បីរស់នៅ។ ប្រធានាធិបតី ដូណាលត្រាំ បានប្រតិកម្មភ្លាមៗ ដោយនិយាយថា អាមេរិក មិនចំណាយប្រាក់សម្រាប់ការពារសន្តិសុខ​ជូននោះឡើយ បើចង់មកត្រូវចំណាយប្រាក់ការពារសន្តិសុខដោយអង្គឯង។
សារព័ត៌មាន​រ៉យទ័របានផ្សាយថា ៖ ព្រះរាជបុត្រ ​ Harry និងមហេសី​Meghan Markle បានសម្រេចទៅរស់នៅទីក្រុង Los Angeles ដែលជាទីកន្លែង កំណើតនិងធំដឹងក្តីរបស់របស់មហេសី។ សាច់ញាតិ មិតភក្តិ របស់ មហេសី​Meghan Markle គឺនៅទីក្រុង Los Angeles ទាំងអស់​។
ក្រោយពេលទទួលបានព័ត៌មានខាងលើ ពលរដ្ឋអង់គ្លេស ខឹងសម្បារយ៉ាងខ្លាំង​ ដល់គ្រួសារ​រាជបុត្រ Harry ។
ពលរដ្ឋអង់គ្លេសបានលើកឡើងថា៖ រាជ្យវាំង បានចំណាយប្រាក់​២,៤ លានអឺរ៉ូ ដើម្បីជួសជុល​វិមាន​Frogmore Cottage សម្រាប់ គ្រួសាររាជបុត្រ Harry និងមហាសី Meghan ប៉ុន្តែមិនព្រមរស់នៅ​បែជា​ទៅរស់នៅក្រៅប្រទេស​ខណៈ ព្រះបិតា​​ Charles ​កំពុងតែព្យាបាល កូវីដ-១៩។
ចំណែកអ្នកនាំពាក្យរបស់រាជបុត្រ Harry ​បានបង្ហោះសារនៅលើបណ្តាញ​​ Tweeter​ថា​៖ អាមេរិកមិនចាំបាច់​ជួយចំណាយប្រាក់​សម្រាប់សន្តិសុខ នោះឡើយ​។ រាជបុត្រនិងចំណាយប្រាក់ផ្ទាល់ខ្លួនសម្រាប់ សន្តិសុខ ៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print