បន្ទាប់ពីទាហាន​ កម្លាំងប៉ូលិសអាមេរិក ជាង ១ពាន់នាក់បានឆ្លងកូវីដ-១៩

ចែករំលែក៖

អាមេរិក៖ ស្ថានភាពឆ្លងរាលដាលកូវីដ-១៩ នៅអាមេរិកកាន់តែតានតឹង ក្រោយពេលកម្លាំងទាហានឆ្លងកូវីដ-១៩​នៅពេលនេះ ក៏មានប៉ូលិសជាច្រើនបានឆ្លងកូវីដ-១៩ផងដែរ​។ការឆ្លងដល់កម្លាំងប៉ូលិស​ដោយសារតែខ្វះសម្ភារៈ ការពារ ហើយបានជួបជាមួយមនុស្សជាច្រើនក្នុងមួយថ្ងៃៗ ។ គិតដល់ថ្ងៃទី​៣១ខែមីនានេះ មានប៉ូលិស អាមេរិក ដល់ទៅ​១០១២ នាក់ ឆ្លងកូវីដ-១៩ ​ក្នុងនោះមាន ប៉ូលិស៧៣០នាក់ និង បុគ្គលិកស៊ីវិលនៅទីស្នាក់ការ​៨៨នាក់។
បច្ចុប្បន្ន មាន​កម្លាំងប៉ូលិសដល់ទៅ ៥ពាន់នាក់ ក្នុងចំណោម​៥៥ពាន់នាក់ សុំច្បាប់សម្រាក ដោយមានបញ្ហាសុខភាព ។ មកទល់ពេលនេះ​មិនទាន់ដឹងថា ប៉ូលិសទាំង៥ពាន់នាក់ ឈឺនោះបានឆ្លងកូវីដ-១៩ ដែរឬទេ។
ការរាលដាលដល់កម្លាំងប៉ូលិស បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីកង្វះកម្លាំងប៉ូលិសដើម្បីរៀបចំសន្តិសុខ ជាតិ ។ មូលហេតុជាចំបង​ធ្វើឲ្យកម្លាំង ប៉ូលិសឆ្លងកូវីដ-១៩ គឺដោយសារតែខ្វះ​ឧបករណ៍​ការពារ ។​កម្លាំងប៉ូលិសបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយខ្លាចឆ្លងទៅដល់គ្រួសារ​របស់ខ្លួន​។
ចំណែកនៅក្នុងកម្លាំងទាហានអាមេរិក វិញក៏មានអ្នកឆ្លងជាង ១ពាន់នាក់ផងដែរ ក្នុងនោះមានម្នាក់ស្លាប់ ។ រដ្ឋាភិបាលអាមេរិក​បានចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​ កូវីដ-១៩ ។ អាមេរិកក៏បានអនុញ្ញាតឲ្យមន្ទីរពេទ្យ​ប្រើប្រាស់ថ្នាំក្លរ៉ូគីន ព្យាបាលអ្នកជំងឺ កូវីដ-១៩៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print