ក្លិប Inter Milan នឹងទិញ Giroud នៅរដូវកាល​ក្រោយ​

ចែករំលែក៖

ក្លិប Inter Milan នារដូវកាល​ក្រោយ​គឺ​មាន​ភាគរយក្នុងការនាំយក Olivier Giroud ចេញ​​ពី Chelsea ទៅកាន់​ខ្ពស់ ក្រោយ​ការ​ប៉ុនប៉ង​ចេញ​​​របស់កីឡាករ​បារាំងកាល​ពី​ខែ​មករា​​​ត្រូវ​បរាជ័យ។
កីឡាករសញ្ជាតិអង់គ្លេស Giroud និយាយ​ថា «ខ្ញុំ​នៅ​សល់​៦​ខែ​ទៀត ជា​ហេតុ​ខ្ញុំ​ចង់​ចេញ​ (Chelsea) ដើម្បី​បាន​លេង​ ហើយ​រីករាយ​លើ​ទីលាន ដូច្នេះ​ខ្ញុំ​បាន​ព្យាយាម​សុំ​ចេញ​នៅ​ខែ​មករា»។
កីឡាករ​វ័យ៣៣​ឆ្នាំរូបនេះបាន​បន្តថា «សម្រាប់ Inter Milan ខ្ញុំ​បាន​និយាយ​ជាមួយ Conte តាម​ទូរសព្ទហើយ​ គឺគាត់​ស្គាល់​ខ្ញុំ​កាល​ធ្វើ​ជា​គ្រូ​​នៅ Chelsea។ គាត់​ចូល​ចិត្ត​ទម្រង់​លេង​របស់​ខ្ញុំ ដូច្នេះ​នោះ​ជា​គុណប្រយោជន៍​មួយ ហើយណាមួយ​ Inter Milan ក៏​​នឹង​លេង​នៅ​ Champions League ​ឆ្នាំ​ក្រោយ​ផង​ដែរ​»។
មុន​ពេល​បើក​រដូវ​កាល​ដោះដូរ​កីឡាករ​កាល​ពី​ខែ​មករា ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​តោ​ខៀវ Olivier Giroud បាន​បង្ហាញ​ខ្លួន​តែ​៥​ប្រកួត​ប៉ុណ្ណោះ​នៅ Premier League ហើយ​រូប​គេ​​មិន​ត្រឹម​តែ​ខកខាន​រក​គ្រាប់​បាល់​ទេ ថែម​ទាំង​មិន​អាចលេង​៩០​នាទី​ពេញទៀតផង​។
ក្លិប Inter Milan បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​​លើ Giroud។ ចំណែក​ជម្រើស​ជាតិ​បារាំង​ ក៏​បាន​និយាយ​ជាមួយ​​លោក Antonio Conte ហើយ​ដែរថា​ការ​ផ្ទេរទៅ​កាន់​ទឹកដី San Siro អាច​នឹង​ទៅ​រួច​។ ​
កីឡាករឆ្នើម​ដែល​ជួយ​ឱ្យ​បារាំង​លើក​ពាន World Cup ឆ្នាំ​២០១៨ បាន​ទៅ​ជួប​ជាមួយ​អ្នកចាត់ការ​ក្រុម Frank Lampard ជា​ច្រើន​ដង អំឡុង​រដូវ​ដោះដូរ​កីឡាករ​កាល​ពី​​ដើមឆ្នាំ​២០២០ ប៉ុន្តែ ​Lampard ថា​ទាល់​តែ​មាន​អ្នក​ជំនួស​ ទើប​រូប​គេ​អាច​ចេញ​បាន​។ ដូច្នេះ​ទើប​រូប​គេ ក៏​បន្ត​នៅ​ជាមួយ Chelsea ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print