អតីតអ្នកបើកបររថយន្តកាពីតូល និងបុគ្គលិកក្រុមហ៊ុនប៉ះទង្គិចគ្នាមួយប្រ៉ាវ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ត្រង់មុខក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរកាពីតូល តាមបណ្តោយផ្លូវលេខ១៨២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ មានការប៉ះទង្គិចគ្នារវាងអតីតអ្នកបើកបររថយន្តកាពីតូល និងបុគ្គលិកកំពុងបំពេញភារកិច្ចក្នុងក្រុមហ៊ុនមួយនេះបណ្តាលឲ្យរបួសស្រាលម្នាក់ និងត្រូវបានអាជ្ញាធរដែនដីចុះទៅសម្របសម្រួល និងបញ្ចប់បញ្ហាភ្លាមៗ ។

ការប៉ះទង្គិចគ្នានេះ កើតឡើងដោយសារអតីតអ្នកបើកបររថយន្តបានធ្វើកូដកម្មទាមទារសុំចូលបម្រើការងារឡើងវិញមានរយៈពេលច្រើនថ្ងៃមកហើយ ប៉ុន្តែមិនត្រូវបានក្រុមហ៊ុន ដោះស្រាយ និងទទួលយកអ្នកទាំងនោះចូលធ្វើការវិញឡើយ ។

ការប៉ះទង្គិចនេះដោយសារក្រុមអ្នកតវ៉ាស្រែកមេក្រូទាមទារលក្ខខណ្ឌមួយចំនួនរំខានដល់ក្រុមហ៊ុន ធ្វើឲ្យបុគ្គលិកបម្រើការនៅទីនោះទ្រាំមិនបាន ក៏ចេញមុខប្រើហិង្សាដាក់គ្នា ដែលភាគីម្ខាងៗ មានមិនតិច៤០នាក់នោះឡើយ ៕

12517204_948334138554980_1841003464_o

12544883_948334115221649_1903460721_o

12545877_948334158554978_193700917_o

12546301_948334245221636_1483484437_o

12510903_948334208554973_199811120_o

12544913_948334181888309_104058524_o

12557205_948334225221638_1742759293_o

12562688_948334201888307_1541377970_o

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print