ភ្នំពេញ៖ ពិធីករនិងជាតារាសម្តែងដែលតែងតែលេចមុខសកម្មភាពសង្គមលោកអ៊ឹម ជីវ៉ាបានត្រូវក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗកាលពីយប់ថ្ងៃទី១១ មករា ឆ្នាំ២០១៦បន្ទាប់ពីជំងឺលើសឈាមនិងបេះដូងធ្វើទុក្ខខ្លាំង។ រហូតគិតមកទល់ព្រឹកថ្ងៃទី១២មករាលោកអ៊ឹម ជីវ៉ាអាចប្រសើរខ្លះខណៈដែរក្រុមវេជ្ជបណ្ឌិតតម្រូវឲ្យបន្តតាមដាននិងព្យាបាលនៅមិន្ទីរពេទ្យមួយរយៈសិន។
ថ្លែងទាំងសំឡេងខ្សាវៗតាមទូរស័ព្ទលោក អ៊ឹម ជីវ៉ាប្រាប់ថាព្រោះតែមិនអាចសម្ងំសម្រាកព្យាបាលនៅផ្ទះបានព្រោះជំងឺធ្វើទុក្ខបានលោកក៍ត្រូវបានបងប្អូនម្តាយនាំមកមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីឲ្យពេទ្យសង្រ្គោះខណៈដែលស្ថានភាពជំងឺរបស់លោកកាន់តែខ្សោយទៅៗ។
លោកបន្តថាកន្លងមកលោកតែងតែមានជំងឺប្រចាំកាយភ្ជាប់ខ្លួនដូចជាលើសឈាមនិងបេះដូងនៅជាប់ក្នុងខ្លួនរហូតមកហើយជំងឺអស់ទាំងនេះនៅតែកើតឡើងត្រង់ថាតិចឬច្រើនគឺនៅតែមានមិនទាន់សះស្បើយទេ។សិល្បករវ័យ៣០ឆ្នាំរូបនេះបញ្ជាក់ថា ឲ្យតែទៅណាមកណាលោកដាក់ថ្នាំទុកលេបការពារជាប់រហូតព្រោះលោកដឹងថាមិនល្អប៉ុន្មានទេរឿងសុខភាព។អ៊ឹម ជីវ៉ាបន្ថែមថ្ងៃដឹកមកពេទ្យនោះគឺឈាមឡើងដល់១៩ឯបេះដូងវិញក៍ខ្លាំងដែរម្ល៉ោះហើយទើបអ្នកផ្ទះឆ្លេឆ្លាប្រញាប់មកកាល់ម៉ែត្រតែម្តងទៅ។ប៉ុន្មានថ្ងៃនេះលោកគ្មានទៅញាំស្រាឬហូបអីផ្តេសផ្តាស់ទេគ្រាន់តែដឹងថាមិនស្រួលខ្លួនរួចក៍ចាប់យកសភាពធ្ងន់ទៅៗតែម្តង។រហូតមកទល់ពេលនេះលោកនៅតែឲ្យក្រុមគ្រូពេទ្យបន្តតាមដានព្រោះក្រៅពីបញ្ហាលើសឈាមនិងបេះដូងលោកក៍មានអាការៈធ្ងន់ក្បាលឈឺខ្លាំងនៅឡើយ។ ដូចនេះក្រុមវេជ្ជបណ្ឌិតមិនតម្រូវឲ្យលោកចេញទៅសម្រាកភ្លាមៗនៅផ្ទះនោះទេគឺចាំឲ្យលោកលោកមានស្ថានភាពធូស្បើយបន្តិចសិន។យ៉ាងណាលោកនិងសិល្បករទាំងអស់របស់សមាជិកសមាគមសិល្បៈខ្មែរនៅតែមានគម្រោងចេញទៅសួរសុខទុក្ខនិងចែកអំណោយខ្លះដល់អ្នកសិល្បៈមានទុក្ខព្រួយនិងលំបាក។
ប្រសិនបើលោកស្បើយពីអាការៈច្រើនលោកនិងរៀបចំនាំក្រុមការងារសមាគមទៅចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃរបស់តារាចម្រៀងវណ្ណ មករា ដែលជួបគ្រោះអកុសលផ្នែកចរាចរណ៍រហូតបាត់បង់ជីវិត។
លោកសូមថ្លែងអំណរគុណចំពោះមិត្តភក្តិដូចជាលោកគន់ រៀមរតនៈបានជួយមកកំដរក្រោយដឹងដំនឹងនេះព្រមទាំងបងៗសិល្បៈក៍ដូចជាអ្នកស្គាល់រូបលោកជាដើមនេះជាទឹកចិត្តមួយសម្រាប់លោកបន្តការងារសិល្បៈផងដែរ៕
ដោយ៖ វឌ្ឍនា