សូមផ្តល់កម្លាំងចិត្ដដល់ក្រុមគ្រូពេទ្យយើងទាំងអស់គ្នា ខ្មែរស្រឡញ់ខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ តាមរយៈការយកចិត្តទុកពីក្រសួងសុខាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើវិធានការទប់ការរីករាលដាលនៃជំងឺវីរុសកូរ៉ូណាកូវីដ១៩ ហើយក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី កាលពីម្សិលមិញ សម្តេចបញ្ជាទិញម៉ាស់ជាង៥លាន ក្នុងនោះ៤លានម៉ាស់ទិញពីក្រៅប្រទេស និង១លាន២សែនម៉ាស់ ទិញពីរោងចក្រផលិតនៅខេត្តព្រះសីហនុ ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនខ្មែរ។
បច្ចុប្បន្នក្រុមគ្រូពេទ្យកម្ពុជា ជាមួយគ្រូពេទ្យស្ម័គ្រចិត្តផង ពិតណាស់បានលៈបង់កម្លាំងកាយចិត្ត ចំណេះដឹង ជួយព្យាបាល ពិនិត្យ ជាមួយនិងការពេញចិត្តការងារនេះ ជួយដល់ជនរួមជាតិ នៃពាក្យថា៖ ខ្មែរ❤️ខ្មែរ។
សូមបង្ហាញកម្រងរូបភាពពោពេញដោយភាពជឿជាក់ពេញបេះដូង របស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុមុនចេញ ប្រតិបត្តិការបន្តព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ។
សូមជូនពរក្រុមគ្រូពេទ្យយើងមានសុខភាពល្អទាំងអស់គ្នាដើម្បីបំពេញភារកិច្ចទទួលបានជោគជ័យ🙏🏻🙏🏻🙏🏻

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print