ប្រទេសរុស្សី៖ បើតាមប្រភពនៃការផ្សព្វផ្សាយពី NHK World បានបញ្ជាក់ថា៖ ក្រោយចាប់ដៃលោក Vladimir Putin បណ្តាលអោយលោកវេជ្ជបណ្ឌិតម្នាក់ បានធ្វើតេស្តមានវិជ្ជមានវីរុសកូរ៉ូណាកូវីដ១៩។
ប្រភពដដែលបានផ្សាយថា៖ វេជ្ជបណ្ឌិតម្នាក់ដែលបានចាប់ដៃជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើតេស្តឃើញវិជ្ជមានលើវីរុសCOVID-១៩ ។ ការិយាល័យប្រធានាធិបតីរុស្ស៊ី បាននិយាយថាសុខភាពរបស់លោក Putin មិនមានបញ្ហាអ្វីនោះទេ។ លោក Putin បានទៅពិនិត្យមើលមន្ទីរពេទ្យ ជួរមុខគេដែលបានខិតខំប្រឹងប្រែងក្នុងការព្យាបាលអ្នកជម្ងឺមានផ្ទុកវីរុសកូរ៉ូណាកាលពីនៅថ្ងៃទី ២៤ ខែមីនានៅទីក្រុងម៉ូស្គូ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានធ្លាប់និយាយថា៖ ទោះជាអាមេរិកដាក់ទណ្ឌកម្មប្រទេសរបស់ខ្លួនក៏ដោយ ក៏លោកមានចិត្តជួយដល់អាមេរិកចំពោះការរីករាលដាលកូវីដ១៩ផងដែរ៕
...
ដោយ៖ សុខ ខេមរា