ទីតាំងយោធាអាមេរិក៩៧កន្លែង រងការវាយប្រហារដោយ កូវីដ-១៩

ចែករំលែក៖

អាមេរិក៖ ទីតាំងយោធាអាមេរិកមានរហូតដល់ទៅ ៩៧ កន្លែង កំពុងតែចាត់វិធានការទប់ស្កាត់ ក្រោយរងការវាយប្រហារ ដោយវីរុស កូវីដ-១៩ ។
លោកឧត្តមសេនីយ៍ទោ Brian Mennes មេបញ្ជាការកងទ័ពអាមេរិក ប្រចាំនៅអាហ្វហ្គានីស្ថានបានបញ្ជាក់ថា៖ កម្លាំងទាហាន នៅអាហ្វហ្គានីស្ថាន ប្រមាណ៥០០នាក់ នឹងមកផ្ទះវិញមុនពេលកំណត់ដល់ទៅ៦០ថ្ងៃ។ ជាមួយគ្នានោះទាហានទាំងអស់នឹងត្រូវកាត់ផ្តាច់រយៈពេល១៤ថ្ងៃមុនពេលអនុញ្ញាតឲ្យជួបជុំគ្រួសារ។
នៅពេលនេះ កម្លាំងទាហានអាមេរិក ទាំងអស់ បានកាត់បន្ថយសកម្មភាព ធ្វើសង្គ្រាម ដើម្បីបង្វែគោលដៅមកធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩វិញ ។ ព័ត៌មានពាក់ព័ន្ធយោធា របស់អាមេរិក មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ។ ប៉ុន្តែទស្សនាវដ្តី Newsweek ទទួលបានព័ត៌មាន ពីប្រភពដែលគួឲ្យទុកចិត្ត ថា ទីតាំងយោធាអាមេរិក ដល់ទៅ ៩៧កន្លែង នៅក្នុងរដ្ឋ ចំនួន៣៧ របស់អាមេរិក រងការវាយប្រហារដោយកូវីដ-១៩ (មានន័យថាទាហានអាមេរិកនៅទីតាំងទាំងនោះមានអ្នកឆ្លងកូវីដ-១៩នេះ)។
ក្នុងរយៈពេល ៣សប្តាហ៍កន្លងមក ទាហានអាមេរិក បានធ្វើសង្គ្រាមប្រឆាំង «សត្រូវអរូប» ដោយមិនប្រាកដថាអាចយកឈ្នះនោះឡើយ ។ ក្រសួងការពារជាតិអាមេរិក កំពុងប្រឈមនៅឧបស័គយ៉ាងធំធេង មិនធ្លាប់មានពីមុនមក ដោយសត្រូវអរូប ហើយមិនមានអាវុធណាមួយអាចកម្ទេចវាបាន។ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper បានបញ្ជាក់ថា «ខ្ញុំសូមធានាដល់ពលរដ្ឋ ថានឹង ចាត់វិធានការតឹងតែងបំផុតដើម្បីការពារពលរដ្ឋ យកឈ្នះលើសត្រូវ កូវីដ-១៩៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print