អភិបាលខេត្តមណ្ឌលគិរីបញ្ជាអោយកម្លាំងនគរបាលក្រុង ចុះឆែកឆេ ទីតាំងសណ្ឋាគារ មណ្ឌលគិរី ករណី មានចិនលួចបើកអនឡាញ អិនធើណេត

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ទីតាំងសណ្ឋាគារ មណ្ឌលគិរី ដែលថៅចិនសហការជាមួយខ្មែរ ជួលបើកជាសេវាសណ្ឋាគារ ស្នាក់នៅ តែលួចបង្កប់បើកដំណើរការ អនឡាញ អិនធើណេត នោះ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានបញ្ជាអោយមន្ត្រីនគរបាលយុត្តិធម៍ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចុះឆែកឆេ ពិនិត្យក្នុងសណ្ឋាគារនេះ រកមើលពីឧបករណ៍ Computer Online និងហៅម្ចាស់សាកសួរ។ នេះបើតាមប្រភពស្នើសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍មក ហើយត្រូវចុះអនុវត្តផ្ទាល់នៅវេលាម៉ោង២ររសៀលថ្ងៃនេះ ប៉ុន្តែអាចខកខានដោយសារ ស្នងការនគរបាលខេត្ត មិនទាន់អោយចុះធ្វើការថ្ងៃនេះ ដោយសំអាងថា នៅខ្វៈកម្លាំង រងចាំថ្ងៃស្អែក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ។ បើមានករណីនេះមែនអាចជាឱកាសទុកអោយខាងម្ចាស់សណ្ឋាគារ មានពេលរៀបចំបិទ មួយរយៈសិន ដើម្បីកុំអោយសារព័ត៌មានបន្តដឹង ។ ប៉ុន្តែបើបិទមែន អាចលាក់បានចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តែមិនអាចឈានដល់លាក់បាំងថ្នាក់លើបានឡើយ។
ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី មិនបានបញ្ជាក់អោយបានក្បោះក្លាយក្នុងរឿងនេះទេ ជាមួយអង្គភាព «នគរដ្រេហ្គន » នៅរសៀលថ្ងៃទី១ ខែមេសា តាមទូរស័ព្ទលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា៖ «សូមទោសផង បងខាងអ្នកកាសែត ខ្ញុំមិនអាចនិយាយបានទេ ដោយសារជាប់រវល់ការងារ ចាំខ្ញុំទំនេរ ខ្ញុំនិងខលត្រឡប់ទៅវិញ»។ ដោយឡែកលោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី១ ខែមេសា ដោយទូរស័ព្ទចូលជាច្រើនលើក តែគ្មានអ្នកទទួលសោះ។
លោក សុក សេរ៉ា នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលាខេត្ត បានអោយដឹងថា៖ ខ្ញុំមិនទាន់ទទួលបានដំណឹងនេះថា គណៈបញ្ជាការឯកភាពខេត្តបានបញ្ជាកម្លាំងយ៉ាងណានោះទេ ខណៈមានភារកិច្ចជាប់រវល់មកបុណ្យកាលពីម្សិលមិញ ហើយថ្ងៃនេះមានភារកិច្ចជាប់រវល់នៅរាជធានីភ្នំពេញ ។ លោក សុក សេរ៉ា បន្តថា៖ គួរតែសួរទៅលោកនាយករដ្ឋបាលសាលាខេត្ត អាចគាត់ដឹងដោយសារកំពុងធ្វើនៅខេត្ត។
លោក ហៀក សុផាន នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានអោយដឹងថា៖ ខ្ញុំអត់ដឹងដែររឿងករណីថាមានការចុះពិនិត្យនៅសណ្ឋាគារមណ្ឌលគិរី ដោយសមត្ថកិច្ចតាមបញ្ជាអភិបាលខេត្ត ដោយខ្ញុំមិនបានទទួលបទបញ្ជា។
សូមបញ្ជាក់ថា៖ ករណីនេះអាចប៉ៈពាល់អ្នកនៅពីក្រោយខ្នងក្រុមហ៊ុនចិន ដែលហ៊ុន ជាមួយខ្មែរ ឈ្មៅ ពៅ ហៅ ឡុង ទើបនៅលាក់លៀមព័ត៌មាន និងរារែកក្នុងការចុះបង្ក្រាបឆែកឆេ ទីតាំងសណ្ឋាគារ មណ្ឌលគិរី លួចដំណើរការបើក អនឡាញ អិនធើណេត។
លោក កាន់ ពេញ អធិការនគរបាល ក្រុងសែនមនោរម្យ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី តាមទូរស័ព្ទជាមួយអង្គភាព «នគរដ្រេហ្គន» នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នេះ លោកបានបញ្ជាក់ថា៖ ពិតជាមានការបញ្ជាពីលោកអភិបាលខេត្តមែន អោយរៀបចំផែនការត្រួតពិនិត្យនៅទីតាំងនោះ ចំពោះករណីធ្វើថ្ងៃនេះមិនទាន់ទេ អាចក្នុងរយៈពេល១សប្តាហ៍ទៀត បានអាចចុះឆែកឆេបាន ។
លោក ហៀង សុភ័ក្រ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី មិនធ្វើអធិប្បាយអ្វីទេ លោកគ្រាន់បញ្ជាក់យ៉ាងខ្លីថា៖ ទុកកាងារអោយជំនាញ និងក្រុ មការងារធ្វើការតាមនីតិវិធី។
បើតាមការលួចទម្លាយពីផ្ទៃក្នុង ថៅកែចិនបានសហការគ្នាជាមួយខ្មែរឈ្មោះ ពៅ ហៅ ឡុង លួចបើកអនឡាញ អិនធើណេត ជិត៥ខែហើយ ។ ប៉ុន្តែដោយលាក់លៀមក្នុងខេត្តដាច់ស្រយ៉ាលមួយនេះ ទើបបែកធ្លាយឈានដល់ត្រួតពិនិត្យរដ្ឋបាល ហើយស្ថិតក្នុងដំណើរការងារស្ទាក់ស្ទើរ ដែលគេសង្ស័យថា ទុកឱកាស ពេលវេលា អោយម្ចាស់ទីតាំងរៀបចំដោះទុកប្រព័ន្ធបម្រើអោយការដំណើរការល្បែង តាម Computer Online ។
គេបានលើកជាចំងល់ថា៖ បើនៅទីតាំងសណ្ឋាគារ មណ្ឌលគិរី មិនបានលួចបើក ល្បែងតាម Computer Online មែននោះ រឿងអីដល់ចិនទៅស្នាក់នៅដល់៧០បន្ទប់ ហើយគាត់មកស្នាក់នៅក្នុងមុខរបរវិយោគលើអី ..? ដូច្នេះការលួចបើក Computer Online ជាមធ្យោបាយបង្កើតអោយមានបទល្មើស ចាប់ជម្រិត កំហែងយក ឆ្លងដែន ប្រព្រឹត្តទៅលើជនជាតិចិននៅក្រៅប្រទេស ហើយយកទឹកដីកម្ពុជា ជាកន្លែងលាក់ខ្លួនប្រព្រឹត្ត តាមរយៈ Computer Online នេះតែម្តង។
សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាលបានចេញសារាចរណ៍លេខ ០០៧ សរណន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ អោយបិទការធ្វើអាជីវកម្ម អនឡាញ ល្បែងសុីសងប្រភេទម៉ាសុឺន អេឡិចត្រូនិក។ ហើយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បញ្ជាអោយបិទកាសុីណូនៅទូទាំងប្រទេសផងដែរ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print