មិនដឹងថា អ្នកលេងល្បែងខ្លាំង ឬសមត្ថកិច្ចកន្ទេលធំបន្លំដេកទេ បើចាប់ម៉ោង៩ព្រឹក ម៉ោង១២បើកលេងវិញ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ឆ្ងល់ដែរខាងសមត្ថកិច្ចនគរបាលក្រុងសួង ខេត្តត្បូងឃ្មុំដឹកនាំកម្លាំងបង្ក្រាបទីតាំងសង្វៀនមាន់បង្កបល្បែងសុីសង នៅម៉ោង៩ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ គឺចាប់បានតែសំភារៈបៀរ អប៉ោង ប្រដាប់ប្រដាកន្លែងបញ្ជល់មាន់ដុតចោល ។ តែក្រោយមកនៅម៉ោង១២ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ពួកគេបានបើកដំណើរការលេងដដែល នៅទីតាំង ស្ថិតនៅភូមិថ្មី សង្កាត់ វិហារហ្លូង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ប្រជាពលរដ្ឋរស់នៅភូមិខាងលើ បាននិយាយរិៈគន់បែបនេៈ ខណៈមន្ត្រីនគតរបាល គ្មានចំណាត់ការតឹងតែង មើលស្រាលការងារ ឬខ្វះការទទួលខុសត្រូវលើការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព ។ ពួកគាត់ចង់សួរថា៖ មិនដឹងថា អ្នកលេងល្បែងខ្លាំង ឬសមត្ថកិច្ចកន្ទេលធំបន្លំដេកទេ បើចាប់ម៉ោង៩ព្រឹក ម៉ោង១២បើកលេងវិញ ..! ឬមានចំណុចខ្សោយណាមួយបានការបន្តក់ខ្លះៗ ពីមេបនល្បែងឈ្មោះ អេង ហុង..?
បនល្បែងនេះបើកលេងក្នុងចំងាយដីជិត៣គីឡូម៉ែត្រ ពីសាលាក្រុងសួង ក្នុងចំការស្វាយចន្ទី។
ជាទូទៅមានអ្នកចូលលេងច្រើន ទាំងក្នុងសង្វៀនបញ្ជល់មាន់ និងការលេង បៀ អាប៉ោង ខ្លាក្លោក យូគី ដ៏ពពាក់ពពូនគ្នា ប្រសេចប្រសាច បង្កបញ្ហាអសន្តិសុខកើតឡើងក្នុងមូលដ្ឋាន ខណៈបទល្មើសកើតមានឡើងផ្តើមចេញពីប្រភពបនល្បែងសុីសងនេះតែម្តង។
ប្រជាពលរដ្ឋក្នុងភូមិថ្មី សង្កាត់វិហារហ្លួង ក្រុងសួង បានលើកឡើងថា៖ បើខាងលោកអធិការចុះគាត់ស្ពឹកនឹងបញ្ហាសំលឹងប្រយោជន៍ទៅហើយ ចុះលោកអភិបាលក្រុងសួង ក្នុងនាមជាគណៈបញ្ជាការឯកភាពក្រុង ហេតុអីក៏មិនអើពើសូម្បីបន្តិចលើវិធានបង្ក្រាប ដើម្បីសុវត្ថិភាពក្នុងមូលដ្ឋាន.?
បញ្ហានេះគួរតែលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ រឹតបន្តឹងមន្ត្រីនគរបាលយុត្តិធម៍ក្រុងសួងផង មិនមែនគាត់មិនដឹង ខ្វះព័ត៌មានបង្ក្រាបទេ សំខាន់គាត់គិតបញ្ហាប្រយោជន៍ ទុកអោយបនល្បែងដំណើរការដដែល បើពេលចាប់លុះណាមានបញ្ជា ហើយបោះដៃអោយមេបនល្បែងគេចខ្លួនមុនទៅហើយ។ ចៀសវាងការរិៈគន់ពីប្រជាពលដ្ឋ គួរអោយលោកអធិការនគរបាលក្រុងសួង បិទសង្វៀននោះទាំងស្រុងទៅល្អជាង ការរក្សាទុកជាឆ្នាំងបាយ របៀបបាយកកធ្វើអី៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print