ចឹងតើបានជាអាមេរិក ស្ទាក់ដណ្តើមទិញបរិក្ខាពេទ្យក្នុងតម្លៃខ្ពស់

ចែករំលែក៖

អាមេរិក៖ កន្លងមកអាមេរិកបានស្ទាក់ទិញ បរិក្ខាពេទ្យ ដែលគ្រោងបញ្ជូនទៅកាន់ប្រទេសបារាំង ហើយនៅថ្ងៃទី​​៤ខែមេសានេះ ក៏បានស្ទាក់ទិញបរិក្ខាពេទ្យ ដែលបម្រុងនាំទៅអាល្លឺម៉ង។ មិនតែប៉ុណ្ណោះ លោកត្រាំ ក៏ធ្លាប់បានស្នើជំនួយបរិក្ខាពេទ្យ ពិសេសគឺម៉ាស៊ីនធ្វើតេស្តរកមេរោគ​កូវីដ-១៩ពីកូរ៉េខាងត្បូង តែមិនបានសម្រេច។
ដោយកង្វះសម្ភារបរិក្ខាពេទ្យយ៉ាងខ្លាំង ទើបមានក្រុមគ្រូពេទ្យចេញមកធ្វើបាតុកម្ម ទាមទារផ្គត់ផ្គង់សម្ភារៈការពារឲ្យបានគ្រប់គ្រាន់ ដោយមិនអាចធ្វើសង្គ្រាមគ្មានអាវុធនោះឡើយ ។
តាមការពិតអាមេរិកបានខ្វះបរិក្ខាពេទ្យយ៉ាងខ្លាំង មិនអាចធ្វើតេស្ត ដល់ពលរដ្ឋ​ដែលសង្ស័យឆ្លងកូវីដ-១៩នោះឡើយ ។ ជាក់ស្តែងពលរដ្ឋអាមេរិក ជាច្រើនរូបបានបង្ហោះសារនៅលើបណ្តាញសង្គម ថា នៅក្នុងរដ្ឋ​ចចារ ដែលមានពលរដ្ឋប្រមាណ​១០ លាននាក់មិនមានឧបករណ៍សម្រាប់ធ្វើតេស្តរក កូវីដ-១៩នោះឡើយ ហើយនៅក្នុងរដ្ឋទាំងមូល​ អាចធ្វើតេស្តបានប្រមាណ​៥០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ។
បុរសជនជាតិអាមេរិក ដើមកំណើតខ្មែរម្នាក់នៅក្នុងរដ្ឋ​ចរចារបាន លើកឡើងថា ពេលគាត់ ទៅពេទ្យសុំធ្វើតេស្តរកកូវីដ-១៩​ ដោយឈឺ ក នឹងផ្តាសាយ ក្តៅខ្លួនជិត ១សប្តាហ៍ គ្រូពេទ្យបានបញ្ជាក់ថា​មិនមានឧបករណ៍ធ្វើតេស្ត ហើយមិនដឹងថាពេលណានឹងមាននោះដែរ។​មិនតែប៉ុណ្ណោះបើធ្វើតេស្តរក ឃើញ ក៏មិនមានថ្នាំព្យាបាលនោះដែរ ហើយក៏គ្មានកន្លែងសម្រាប់សម្រាកព្យាបាល មានតែទៅផ្ទះព្យាបាលដោយខ្លួនឯង។
ទាំងនោះជាសញ្ញាដ៏អាក្រក់មួយសម្រាប់មហាអំណាចអាមេរិក ដែលមិនមានអ្វីបង្ការទុកជាមុន នូវឃ្លាំងបរិក្ខាពេទ្យបានដាច់ស្តុកតាំងពីពេលដំបូង ។ កត្តាទាំងនោះហើយបានធ្វើឱ្យពលរដ្ឋអាមេរិក ស្លាប់និងឆ្លងច្រើនជាងគេក្នុងមួយថ្ងៃៗ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print