លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈនៅវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងដល់ បារមីព្រះអង្គចតុទិស អ្នកតាព្រះស្រុក (អ្នកតាព្រះចៅ) និងបារមីរបស់លោកយាយពេញ (វត្តភ្នំ) រាជធានីភ្នំពេញ នារសៀលថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ។
ពិធីបួងសួងធ្វើឡើងដើម្បីរំលឹកនូវគុណូបការរបស់បុព្វបុរស អតីតព្រះមហាក្សត្រ ដែលបានកសាង និងកាពារព្រះរាជាណាចក្រកម្ពុជា និងបញ្ជៀសនូវឧបទ្រពចង្រៃ ជៀសផុតពីគ្រោះរាំងស្ងួត និងជៀសផុតនូវជម្ងឺដង្កាត់ទាំងឡាយ ជាពិសេស ជំងឺរលាផ្លូវដង្ហើម កូវីដ-១៩ ដែលបាននឹងកំពុងរីករាលដាលយ៉ាងខ្លាំងពាសពេញពិភលពលោក ។

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព សេចក្តីចម្រើនគ្រប់ៗក្រុមគ្រួសារ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print