ប្រើល្បិចមន្តអាគមន៍ ដែលអាចការពារជំងឺបាន១០០ភាគរយ (COVID-19) ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសប្រើស្ទិល រូបមន្តអាគមន៍ម្នាក់ឈ្មោះ អ៊ុក សុវណ្ណដារារាជ្យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីករណីផុសព័ត៌មានមិនពិត ដោយបានផុសថាមានលក់ខ្សែកបញ្ញេីរក្អែកស្នោ ដែលអាចការពារជំងឺបាន១០០ភាគរយ (COVID-19) ។
សមត្ថកិច្ចបានអោយដឹងថា៖ នៅថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ៥០នាទី ដោយមានការសហការពីនាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វេីការសហការជាមួយកំលាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វេីការនាំខ្លួន បុរសម្នាក់ឈ្មោះ អ៊ុក សុណ្ណដារារាជ្យ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរចាងហ្វាងកាសែតអនឡាញ គេហទំព័រ «មួយ រៀល» ដែលមានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ 122 BE0 ផ្លូវលេខ 186Z សង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក។

សមត្ថកិច្ចបន្តថា៖ បុរសម្នាក់ឈ្មោះ អ៊ុក សុវណ្ណដារារាជ្យ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌទួលគោកដេីម្បីសួរចម្លេីយ ហេីយបុរសម្នាក់នេះបានធ្វេីការសារភាព និងទទួលកំហុសចំពោះមុខសមត្ថកិច្ច នូវអ្វីដែលខ្លួនបានផុសព័ត៌មានមិនពិតនៅលេីគណនីហ្វេសបុកឈ្មោះ Silver Turle ដែលធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ។

ដោយបានសារភាព និងទទួលនូវកំហុស សមត្ថកិច្ចបានធ្វេីការណែនាំ អប់រំ ធ្វេីកិច្ចសន្យា និងថតជាវីដេអូដេីម្បីធ្វេីការសុំទោសជាសាធារណ: ជាពិសេសបានសន្យាថានឹងបញ្ឈប់ជាស្ថាពរនៅអាជីវកម្មនេះ និងរុះរេីស្លាកសញ្ញាអាជីវកម្មនេះចោលផងដែរ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print