ប្រទេសជប៉ុន៖ លទ្ធផលសាកល្បង ទទួលបានជោគជ័យខ្ពស់ នៅថ្នាំព្យាបាលកូវីដ-១៩ មានប្រទេសជាង ៣០ បានបញ្ជាទិញថ្នាំព្យាបាលពីជប៉ុន ប៉ុន្តែរដ្ឋាភិបាលប្រកាសថា នឹងផ្តល់ជូនដោយ មិនគិតថ្លៃឡើយ។
សារព័ត៌មានAsian Nikkei Review របស់ជប៉ុនបាន ផ្សាយ នៅថ្ងៃទី៤ ខែមេសា អោយដឹង ថា៖ រដ្ឋាភិបាល ជប៉ុន បានសម្រេចផ្តល់ជូនដោយអត់គិតថ្លៃ នូវថ្នាំព្យាបាលកូវីដ-១៩ ។ ថ្នាំព្យាបាលឈ្មោះFavipiravir បានចុះបញ្ជីពាណិជ្ជកម្ម មានឈ្មោះថា Avigan ជាប្រភេទថ្នាំប្រឆាំងវីរុស ផលិតដោយក្រុមហ៊ុនToyama Chemical ។
ប្រធានខុន្ទកាល័យនាយករដ្ឋមន្ត្រី ជប៉ុនបានឲ្យដឹងថា៖ ថ្នាំព្យាបាលនេះ ទទួលបានលទ្ធផលល្អ ក្នុងការសាកល្បងនៅប្រទេសចិន ហើយពេលនេះមានប្រទេសជាង ៣០ បានស្នើទិញពីជប៉ុន។
មកទល់ពេលនេះជប៉ុនមានករណីឆ្លងតែ២៦១៧នាក់ប៉ុណ្ណោះ បើទោះបី ជប៉ុនមានករណីឆ្លងតាំងពីដំបូង ។
ប្រទេសឥណ្ឌូនេស៊ី ដែលមានអ្នកស្លាប់ដោយកូវីដ-១៩ច្រើនលំដាប់ទីពីរបន្ទាប់ពីចិន នៅក្នុងតំបន់អាស៊ី គឺមានដល់ទៅ ជិត២០០នាក់ហើយ បានស្នើទិញថ្នាំប្រមាណ២លានគ្រាប់ពីជប៉ុន ៕
ដោយ៖ ធី រីណា