ភ្នំពេញ៖ ក្រសួងសុខាភិបាលអនុញ្ញាតឲ្យត្រឡប់ទៅមូលដ្ឋានវិញ ក្រោយពីការព្យាបាលជំងឺកូវីដ-១៩ បានជាសះស្បឺយ ហេីយបុរសឈ្មោះ ទូ ទ្រិះ ខ្មែរ-ឥស្លាម នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ជំងឺកូវីដ-១៩ក្រោយពីការព្យាបាលកាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០។
សូមកោតសរសេីរនិងថ្លែងអំណរគុណដល់គ្រូពេទ្យបង្អែកជ័យជំនះដែល បានខឹតខំ អស់ពីកម្លាំងកាយចិត្ត ទុកដាក់ ពិនិត្យព្យាបាលដល់អ្នកជំងឺដែលឆ្លង កូវីដ-១៩ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលក្រោម ការបញ្ជាយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន សំដៅធ្វេីយ៉ាងណា ទប់ស្កាត់ បង្ការ ការឆ្លងកូវីដ១៩នេះ។
ទីបំផុត នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អមដំណេីរដោយលោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការនគរបាលខេត្ត រួមទាំងក្រុមការងារបានជួបសណេះសំណាល ជាមួយជនរងគ្រោះដែលបានព្យាបាលជំងឺកូវីដ-១៩ បានជាសះស្បឺយ ខាងលេី និងបានឧបត្ថម្ភថវិកា អង្ករ ភេសជ្ជៈមួយចំនួនផងដែរ៕
ដោយ៖ ស្អាង ជ័យ