ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សប្រចាំខែផ្ទាល់ខ្លួនទាំងអស់ រយៈពេល៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ក្នុងនោះមេបញ្ជាការ កងរាជអាវុធហត្ថទាំង១៤ខណ្ឌ ក្នុងរាជធានីក៏បានបរិច្ចាគថវិកាបៀវត្សចូលរួមជាមួយគណកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ៕
...
ដោយ៖ សុខ ខេមរា