អាមេរិក៖ ដោយសារជំងីកូវីដ១៩ បានរាតត្បាតឆ្លងដល់ពលរដ្ឋអាមេរិក មានចំនួនកាន់តែច្រើន បណ្តាលអោយមេរោគដ៏សហាវមួយនេះ នៅអាមេរិក កុំថាដោយដល់មនុស្ស សូម្បីតែសត្វខ្លា ធ្វើតេស្តរកឃើញវីរុសកូរ៉ូណាកូវីដ១៩ ដែរ នៅទីក្រុងញូវយ៉ក គឺឆ្លងពីមនុស្សទៅវិញ។ នេះបើយោងតាមការផ្សាយពីប្រភព CNN នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ។
CNN បានផ្សាយថា៖ សត្វខ្លាប្រភេទពូជ Malayan អាយុ ៤ ឆ្នាំមួយក្បាលនៅសួនសត្វ Bronx ក្នុងទីក្រុងញូវយ៉ក បានធ្វើតេស្តរកឃើញវីរុសកូរ៉ូណាកូវីដ១៩ ដែលជាជម្ងឺឆ្លងរបស់មនុស្ស។ វាជាករណីឆ្លងដំបូងបង្អស់មកលើខ្លួនសត្វខ្លា នេះបើយោងតាមមន្ទីរពិសោធន៍ ផ្នែកសេវាកម្មពេទ្យសត្វរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានបញ្ជាក់។ ដោយឡែកអ្នកគ្រប់គ្រងសួនសត្វ បាននិយាយថា៖ សត្វខ្លាទាំងនេះ បានឆ្លងពីមនុស្សម្នាក់ ដែលមើលថែរក្សាពួកវា ដែលនៅមិនទាន់បង្ហាញរោគសញ្ញាជម្ងឺ COVID-19 នោះពិតប្រាកដមែន៕
...
ដោយ៖ សិលា