ភ្នំពេញ៖ បើមិនមានការផ្លាស់ប្តូរទេ គឺនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើសន្និសីទកាសែត ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩។
បើតាមការបញ្ជាក់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សន្និសីទសារព័ត៌មាននឹងធ្វើឡើងនៅវិមានសន្តិភាព ដោយមានផ្សាយផ្ទាល់តាមទូរទស្សន៍ព័ត៌មាន អនឡាញ និងបណ្តាញផ្សព្វផ្សាយព័ត៌មាននៅកម្ពុជាជាច្រើនផ្សេងទៀត។ ក្នុងនោះអង្គភាព«នគរដ្រេហ្គន» នឹង ធ្វើការ Live ផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជាផងដែរ សម្រាប់ ក្នុងវត្តមានសម្តេចតេជោ ហ៊ុន សែន អញ្ជើញ ក្នុងសន្នសីទព័ត៌មាន ព្រឹកស្អែកនេះពាក់ព័ន្ធជំងឺកូវីដ១៩ ទៅកាន់ប្រជាពលរដ្ឋបានដឹងហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បើកឱ្យអ្នកព័ត៌មាន សួរនូវសំណួរនានាលើប្រធានបទនេះផងដែរ ដើម្បីផ្សព្វផ្សាយអោយបានត្រឹមត្រូវចែករំលែកព័ត៌មាន ពិតប្រាកដអោយប្រជាជន បានដឹង យល់ពិតប្រាកដពីវិធានការ បង្ការ ទប់ស្កាត់ ការពារ នៃការរាលដាលជំងឺកូវីដ១៩ ៕
ដោយ៖ សុខ ខេមរា