ភ្នំពេញ៖ នារីម្នាក់ត្រូវបានអតីតស្វាមីបាញ់មួយគ្រាប់បណ្ដាលឱ្យរងរបួសធ្ងន់ ហើយនាងបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៨យប់ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៨៦ ខាងមុខមន្ទីរពេទ្យ
សែនសុខ(IU)ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ៖ ជនសង្ស័យដែលបានធ្វើសកម្មភាពបាញ់នោះ គឺបាញ់ចំនួន៤គ្រាប់ ក៏ប៉ុន្តែបាញ់ចេញតែមួយគ្រាប់បណ្ដាលឱ្យត្រូវស្ត្រីរងគ្រោះរងរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត ករណីនេះ សមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យ ជាឃាតក ផងដែរ ខណៈជានគរបាលប៉ុស្តិនគរបាលរដ្ឋបាលភ្នំពេញថ្មី។
បើតាមការបញ្ជាក់ពីអ្នកនៅកន្លែងកើតហេតុបាននិយាយថា៖ មុនពេលកើតហេតុខាងស្រីបានអោយអ្នកផ្សេងយកឡានឡិចសុី៣០០ មកដឹកគ្រឿងកែសម្ផស្សនៅជិតហាងកាហ្វេ ជិតសាលា IU ស្រាប់តែអតីតជាប្តីមកបាញ់នាងតែម្តង ។ ពួកគេបានបែកគ្នា លែងលៈតាមផ្លូវតុលាការផងដែរ៕
ដោយ៖ វិសាល