លោក ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ តាមរយ:ប្រព័ន្ធវីដេអូ (video conference)

ចែករំលែក៖

ភ្នំពេញ៖ ដោយសាររួមគ្នាប្រយុទ្ធប្រឆាំងការរាលដាលជំងឺវីរុសកូរ៉ូណាកូវីដ១៩ នៅព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ តាមរយ:ប្រព័ន្ធវីដេអូ (video conference)។
នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់បានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់អំពីវិធានការឆ្លើយតបអាស៊ាន ចំពោះការផ្ទុះឡើងយ៉ាងឆាប់រហ័សនៃជំងឺកូវីដ-១៩ ក៏ដូចជាដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ ដែលគ្រោងនឹងរៀបចំឡើងនាពេលឆាប់ៗខាងមុខ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print