ផ្ទុះផ្ទាំងសូឡាក្លាយជាអគ្គិភ័យបំផ្លាញផ្ទះឈើមួយខ្នង

ចែករំលែក៖

ខេត្តព្រះវិហារ៖ ផ្ទះឈើមួយខ្នងត្រូវព្រះអគ្គិបំផ្លាញទាំងស្រុងដោយសារផ្ទុះផ្ទាំងសូឡាក្លាយជាអគ្គិភ័យពេញបន្ទុកដោយគ្មានការជួយធ្វើអន្តរាគមន៍ពីប្រជាពលរដ្ឋឬសមត្ថកិច្ចមូលដ្ឋានទាន់ពេលឡើយ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី៨ខែមេសាឆ្នាំ២០២០នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ។
ប្រភព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ស្រអែមបានអោយដឹងថា ៖ ផ្ទះនេះសង់ពីឈើប្រក់ស័ង្កសី មានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រជាកម្មសិទ្ធិរបស់ឈ្មោះង៉ូវ ម៉េងហួត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ផ្ទះនេះត្រូវឆេះទាំងស្រុងរួមជាមួយទ្រព្យសម្បត្តិក្នុងផ្ទះគ្មានសល់ដោយសារឆ្លងចរន្តផ្ទាំងសូឡាបណ្តាលអោយផ្ទុះក្លាយជាអគ្គិភ័យបន្ទុកតែម្តងគ្រាដែលម្ចាស់មិននៅផ្ទះ។
ប្រភពដដែលបានបន្តទៀតថា៖ ក្នុងករណីនេះប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានព្រមទាំងជំនាញមិនអាចចេញជួយធ្វើអន្តរាគមន៍បានទេដោយផ្ទះនេះនៅដាច់ស្រយាលពីគេឯងតែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សនោះទេ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print