គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តស្វាយរៀងក្នុងឆ្នាំ២០១៥កន្លងទៅ ​ស្លាប់​៨៦​នាក់​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖ លោក​អ៊ុ​ច​ សា​រ៉​ន​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៥​ កន្លង​ទៅ​ នៅ​ទូ​ទាំង​ខេត្តស្វាយរៀង​បាន​កើតឡើង​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១៤៥​លើក​ ចំនួន​នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤​ មានការ​ថយ​ចុះ​២៦​លើក​។​

ស្វាយរៀង១

ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​២០១៤​ ចំនួន​អ្នក​ស្លាប់មាន​៨៦​នាក់​ស្រី​២៦​នាក់​ លើ​៧២​នាក់​ អ្នក​រង​របួសធ្ងន់​មាន​ចំនួន​១៥១​នាក់​ ថយ​ចុះ​ជាង​ឆ្នាំ​២០១៤​ ចំនួន​៤៦​នាក់​ រង​របួសស្រាល​២១២​នាក់​ ថយ​ចុះ​១០​នាក់​។​ ខូចខាត​រថយន្ត​ធំ​ចំនួន​២០​គ្រឿង​ រថយន្ត​តូច​៣៤​គ្រឿង​ គោ​យន្ត​៥​គ្រឿង​ ម៉ូតូ​ចំនួន​១៦៨​គ្រឿង​ និង​យានយន្ត​ផ្សេងៗ​ទៀត​ ។​

​ប្រភព​បន្ត​ថា​ ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​មាន​ឡើង​នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ ដោយសារ​តែ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ ដូច​ជា​ បើកបរ​ក្នុង​ល្បឿន​លឿន​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ បត់​ឆ្វេង​មិន​មើល​ក្រោយ​ បើកបរ​ជែង​គ្នា​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ជាដើម​ ហើយ​ក្នុងស្រុក​ក្រុង​ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាងគេ​ គឺ​ក្រុង​បា​វិត​ កើនឡើង​ចំនួន​៤៤​លើក​ និង​ក្រុង​ស្វាយ​រៀង​២៣​លើក​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ ពី​ស្ថានភាព​ទូទៅ​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ចាប់ពី​ថ្ងៃ​ទី​១​ ខែមករា​ ដល់​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ បាន​កើតឡើង​តែ​មួយ​ករណី​នៅ​ស្រុក​រមាស​ហែក​ប៉ុណ្ណោះ​ ហើយ​ប្រជាពលរដ្ឋ​បាន​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​បាន​ប្រមាណ​៩០​ភាគរយ​ហើយ​ ប៉ុន្តែ​បញ្ហា​ប្រឈម​ធំ​ជាងគេ​នោះ​ គឺ​ខេត្ត​ស្វ​យ​រៀង​មាន​ម៉ូតូ​អត់​ពន្ធ​ច្រើន​ ។​ បើ​តាម​ការ​ជំរឿន​ តាំងពី​ឆ្នាំ​២០០៩​ ម៉ូតូ​អត់​ពន្ធ​ក្នុង​ខេត្តស្វាយរៀង​មាន​ចំនួន​២៩.៣៤០​គ្រឿង​ ហើយ​រហូត​មក​ដល់​ឆ្នាំ​២០១៥​ ម៉ូតូ​អត់​ពន្ធ​នាំ​ចូល​ក្នុង​ខេត្តស្វាយរៀង​ អាច​មាន​ចំនួន​ច្រើន​ជាង​នេះ​ ៕​

ស្វាយរៀង២

ស្វាយរៀង៤

ស្វាយរៀង៥

ស្វាយរៀង៣

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print