លោក ម៉ម ប៊ុននាង ជូនពរសម្តេចព្រះមុខរដ្ឋស្តីទី,ប្រធានស្តីទីព្រឹទ្ធសភា,អនុប្រធានទី២ ព្រឹទ្ធសភា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ លោក ម៉ម ប៊ុននាង តំណាងអោយ សមាជិក សមាជិកា គណៈកម្មការ អង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងក្នុងនាមខ្លួនលោកផ្ទាល់ និងភរិយា បានជូនពរសម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី, ជូនពរលោក សុឹម កា ប្រធានស្តីទី ព្រឹទ្ធសភា និងលោកស្រី , ជូនពរលោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤។
លោកសូមថ្លែងនូវអំណរ សាទរ ក្នុងមនោសញ្ចេតនាប្រកបដោយក្តី សេចក្តីគោរពដ៏ជ្រាលជ្រៅ និងសូមចូលរួមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ បានប្រកបដោយ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ ជន្មាយុ យឺនយូរ ដើម្បីសម្រេចបាននូវ ជោគជ័យថ្មីៗថែមទៀតជូនជាតិ និងប្រជាជន ពិសេសក្នុងបេសកកម្ម រួមចំណែកដឹកនាំប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា។
លោកបន្តថា៖ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង ដល់វត្ថុស័ក្តសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាឆ្នាំថ្មី ឆ្នាំជូត ព្រះនាមគោរាគទេវី ជាបុត្រទី២ នៃកបិលមហាព្រហ្ម សូមជួយតាមថែរក្សា អោយជួបតែពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print