រថយន្តបែនដឹកដីបើកវ៉ា រថយន្តបែនដឹកដីក ប្រជែងគ្នាមិនប្រយ័ត្នរេចង្កូចធ្លាក់ចូលប្រឡាយទឹកស្លាប់អ្នកបើកបរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបែនដឹកដីវ៉ាជែងមិនប្រយ័ត្នមកដល់ចំណុចកើតហេតុក៏បានរេចង្កូតធ្លាក់ចូលទឹកប្រឡាយ ហើយប្រជាពលរដ្ឋបានចុះទៅរកស្រាប់តែបាត់អ្នកបើកបរ រកមិនឃើញសង្ស័យថាស្លាប់នៅក្រោមរថយន្ត ។
ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១០ ខែមេសាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវថៃហ្គ័រ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
តំណាងក្រុមហ៊ុនរថយន្តបានប្រាប់ឲ្យដឹងថា៖ អ្នកបើកបររថយន្តមានឈ្មោះម៉ាប់ អាយុប្រហែលជាង២០ឆ្នាំ ។
លោកឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌបានប្រាប់ឲ្យដឹងថា៖ មុនពេលកើតហេតុសាក្សីបានឃើញបុរសម្នាក់បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ 3A-0732 បើកបរតាមបណ្ដោយផ្លូវថៃហ្គ័រក្នុងទិសដៅពី ពីស្ពានព្រែកសំរោងទៅផ្លូវបំបែកផ្លូវជាតិលេខ១ ពោលគឺទិសដៅត្បូងមកជើង មកដល់ចំណុចកើតហេតុស្រាប់តែអ្នកបើកបរវ៉ារថយន្តមួយគ្រឿងទៀត បណ្តាលអោយរថយន្តបានរេចង្កូចក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយទឹកតែម្ដង ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាចុះទៅជួយរាវរកដើម្បីស្រង់យកតៃកុងរថយន្តយកមកលើគោកតែមិនឃើញ មិនដឹងថាតៃកុងរត់គេចខ្លួនឬនៅក្នុងរថយន្តនោះទេ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុសហការជាមួយសមត្ថកិច្ចជំនាញចរាចរខណ្ឌច្បារអំពៅចុះទៅពិនិត្យនិងបានហៅថយន្តស្ទូចដើម្បីស្ទូចយករថយន្តមកលើនឹងរកអ្នកបើកបររថយន្តស្រាប់តែឃើញស្លាប់នៅក្នុងកាប៊ីនរថយន្ត ។
បច្ចុប្បន្នរថយន្តត្រូវប្រគល់អោយទៅការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print