នគរបាលខណ្ឌដង្កោ និងបញ្ជូនស្ត្រីម្នាក់ទៅតុលានៅព្រឹកស្អែក ក្នុងការករណីនាំគ្រឿងញៀនចូលគុកព្រៃស

ចែករំលែក៖

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា នៅព្រឹកស្អែកនគរបាលខណ្ឌដង្កោ និងបញ្ជូនស្ត្រីម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ករណីនាំគ្រឿងញៀនចូលពន្ធនាគារព្រៃស។ ស្ត្រីដែលជាជនសង្ស័យនោះមានឈ្មោះ ស៊ូ សារ៉ែន អាយុ៣៨ឆ្នាំ មុខរបរអ្នកអនាម័យ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

image6

ប្រភពព័ត៌មានបានប្រាប់ឲ្យដឹថា កាលវេលាម៉ោង ១៤ និង១០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ស្ត្សង្ស័យបានជិះម៉ូតូឌុបចេញពីខាងក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីមកលេងកូនប្រុសម្នាក់ឈ្មោះ ប៉ាល់ សារូ អាយុ១៧ឆ្នាំ ជាប់គុកព្រៃស រយៈពេលប្រមាណ៦ខែមកហើយករណីលួច ដោយមានរបស់របរយកមកផ្ញើកូនរួមមាន សាច់ក្រក ត្រីងៀត និងនំប៉័ងជាដើម ខណៈមកដល់ចំណុចត្រួតពិនិត្យរបស់អនុរក្សពន្ធនាគារព្រៃស ឆែកឆេរ ស្រាប់តែរកឃើញក្រាមពណ៍សថ្លា ១កញ្ចប់លាក់ទុកនៅក្នុងនំប៉័ង ទើបឃាត់ខ្លួនស្ត្រីសង្ស័យរួមទាំងវត្ថុតាងប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង និងប្រគល់បន្តមកឲ្យនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោធ្វើការសាកសួរ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោប្រាប់បន្តទៀតថា ក្រោយពីធ្វើការសួរនាំ ស្ត្រីសង្ស័យឆ្លើយសារភាពថា សម្ភារះនិងរបស់របរមានដូចជា សាច់ក្រក ត្រីងៀត និងនំប៉័ងទាំងនេះគឺ រូបគាត់ទទួលបញ្ញើរពីស្ត្រី២នាក់នៅខាងក្រៅវត្តស្ទឹងមានជ័យ យកទៅឲ្យកូនរបស់គេ និងកូនរបស់គាត់ ដែលជាប់គុកព្រៃស ដោយឲ្យលុយទៅគាត់ចំនួន ៣ម៉ឺនរៀល សម្រាប់ជិះម៉ូតូឌុប ខណៈមកដល់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យពន្ធនាគារព្រៃស ក៏ត្រូវអ្នកយាមគុកឆែកឆេរ ត្រួតពិនិត្យឃើញថ្នាំញៀន ក៏ឃាត់ខ្លួនរូបគាត់តែម្តង។

សមត្ថកិច្ចបន្តថា ក្រោយពីធ្វើតេសបញ្ជាក់ថា ថ្នាំញៀននេះប្រភេទ មេតំហ្វេតាមីន ទម្ងន់ ១,៥៤ក្រាម មានតម្លៃប្រមាណ១០០ដុល្លា៕

image5

image4

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print