លោក អោក បូរ៉ា រាយការណ៍លទ្ធផលអាជីវកម្ម របស់សហគ្រាសក្នុងរយៈពេល ៩ឆ្នាំ ជូនរដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីបន្តការអនុវត្តការងារថ្មី អោយកាន់តែវិវឌ្ឍន៍ទៅមុខ នៅព្រឹកថ្ងៃទី ១៣ ខែ មេសា ឆ្នាំ២០២០ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំប្រៃសណីយ៍កម្ពុជា ចូលជួបសំដែងការគួរសម និងរាយការណ៍ពីលទ្ធផលការងារ។
លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា រួមជាមួយថ្នាក់ដឹកនាំអង្គភាព បានជួបសំណេះសំណាល និង រាយការណ៍លទ្ធផលអាជីវកម្ម របស់សហគ្រាសក្នុងរយៈពេល ៩ឆ្នាំ កន្លងមក និងទិសដៅបន្ត ជាតម្រូវការចាំបាច់នានា ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរឡើង។
ក្នុងនោះលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីប្រៃសណីយ៍កម្ពុជា ទាំងអស់ បានបំពេញការងារ ៩ឆ្នាំកន្លងទៅនេះ មានការទទួលខុសត្រូវ តាមតួនាទី ភារកិច្ច ជំនាញ ជម្រុញអោយអង្គភាពមានការរីកចម្រើន៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print